កម្ម​២​យ៉ាង​មក​នៅ​ចំពោះ​មុខ​ហៀបនឹង​មរណៈ

1 month ago 11

កាល​សង្ខារ​របស់​សត្វ​រលត់​ហើយ​ភ្លាម​នោះ បដិសន្ធិ​ក៏​នឹង​កើតឡើង​ដោយ​មិន​មាន​អ្វី​រារាំង​បា​ន​ឡើយ ព្រោះ​វិ​ថី​របស់​សត្វ​អ្នកមាន​តណ្ហា​នៅ​តែ​មានកំណើត​កើត​ក្នុង​ភព​ថ្មី​បន្ត​ទៀត ។

ក្នុង​វេលា​ជិត​ស្លាប់ សត្វ​នឹង​មាន​អារម្មណ៍​ពីរ​យ៉ាង​គឺ ១-​កម្ម​ដែល​ឲ្យ​បដិសន្ធិ​ក្នុង​ភព​ដទៃ បាន​ដល់​កុសលកម្ម​មានការ​ធ្វើ​ទាន រក្សាសីល ចម្រើន​ភាវនា​ជាដើម ។

២- អកុសលកម្ម មានការ​សម្លាប់សត្វ លួច​ទ្រព្យ​គេ​ជាដើម ដែល​សត្វ​ធ្វើ​ទុក​ក្នុង​អតីត​មក នឹង​មក​ប្រាកដ​ចំពោះ​មុខ​ដោយ​សញ្ញា​ដែល​ធ្លាប់​ធ្វើ​ទុក​ក្នុង​កាល​ណោះ ជា​កម្ម​កើតឡើង​ប្រាកដ​តាម​មនោទ្វារ ៕ សាន សារិន

Read Entire Article