ករណីវិជ្ជមាន COVID-19 ថ្មីជាជនជាតិឥណ្ឌា បានឆ្លងកាត់ប្រទេសជាច្រើន មុនមកដល់កម្ពុជា

2 months ago 24

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចេញ​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ​ បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី​តែ ១ ករណី​ទៀត ក្នុង​នោះ​គឺជា​ជនជាតិ​ឥណ្ឌា។

បន្ទាប់​ពី​ធ្វើ​តេស្ត​វិជ្ជមាន COVID-19 រួច​មក​ជនជាតិ​ឥណ្ឌា​វ័យ ៣២ ឆ្នាំ​រូប​នោះ​ត្រូវ​បាន​ក្រសួង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ គួរ​កត់​សំគាល់​ថា​បុរស​ខាង​លើ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ដោយ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី និង​បន្ត​ជើង​ហោះហើរ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ២១:៥៣ នាទីយប់។ ចំណែក​អ្នក​ដំណើរ​រួម​ទាំង ៨៩ នាក់​ពី​កូរ៉េខាងត្បូង​នោះ ត្រូវបាន​ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក​នៅតាម​មណ្ឌល។

សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២២៦ មាន​ស្ត្រី ៤៦ និង​បុរស ១៨០ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ១៤៧ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៧៧ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់។

COVID-19COVID-19

The post ករណីវិជ្ជមាន COVID-19 ថ្មីជាជនជាតិឥណ្ឌា បានឆ្លងកាត់ប្រទេសជាច្រើន មុនមកដល់កម្ពុជា appeared first on Hello Krupet.

Read Entire Article