ការព្យាករណ៍៖ ព្យុះមួយទៀតឈ្មោះ ហ្គូនី អាចនឹងវាយប្រហារប្រទេសវៀតណាម បន្ទាប់ពីព្យុះម៉ូឡាវ

1 month ago 16

បរទេស៖ ព្យុះហ្គូនី ដែលត្រូវបានបង្កើតឡើងពីវិសម្ពាធទាបក្បែរប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងចូលទៅក្នុងសមុទ្រខាងកើតនៅថ្ងៃអាទិត្យ ហើយអាចនឹងវាយប្រហារភាគកណ្តាលប្រទេសវៀតណាមផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ព្យុះបានបោកបក់នៅចំងាយប្រហែល ១ ៥៤៥ គីឡូម៉ែត្រភាគខាងកើតនៃកោះលូហ្សុន ក្នុងប្រទេសហ្វីលីពីន ដែលមានល្បឿនអតិបរមា ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក ហួងភុកឡាំ អនុប្រធានមជ្ឈមណ្ឌលជាតិឧតុនិយមនិងព្យាករណ៍បាននិយាយថា វាត្រូវបានគេព្យាករថា ព្យុះនឹងចូលសមុទ្រខាងកើតដែលត្រូវបានគេស្គាល់ជាអន្តរជាតិថាជាសមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃអាទិត្យ និងបន្តមានឥទ្ធិពលខ្លាំង។

លោក ឡាំ បាននិយាយថា “ព្យុះនេះទំនងជានឹងប៉ះពាល់ដល់តំបន់កណ្តាលនៅសប្តាហ៍ក្រោយ។ នៅពេលចូលសមុទ្រខាងកើតព្យុះនឹងរួមបញ្ចូលគ្នាជាមួយនឹងស្ថានភាពត្រជាក់ហើយស្ថានភាពនឹងស្មុគស្មាញ” ។

សូមជម្រាបថា នៅប្រទេសវៀតណាមគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ព្យុះ ម៉ូឡាវ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៨ នាក់ ដោយ១៧ នាក់នៅខេត្តក្វាងណាម ដោយសារការបាក់ដីចំនួន ៣ ដាច់ដោយឡែកពីគ្នានិងមួយនៅខេត្ត Gia Lai នៅតំបន់ខ្ពង់រាបកណ្តាល៕ប្រែសម្រួលៈ ណៃ តុលា

Read Entire Article