កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូនេស៊ី​​ក្លាយជា​សួន​បន្លែ​អ្នក​ភូមិ (មានវីដេអូ​)

1 week ago 6

ឥណ្ឌូ​នេ​ស៊ី ៖ កីឡាដ្ឋាន Andi Mattalatta របស់​ក្រុម PSM Makassar នៃ​លី​គ​កំពូល​ឥណ្ឌូ​នេ​ស៊ី Liga 1 បាន​ក្លាយជា​សួន​បន្លែ​របស់​អ្នក​ភូមិ ដោយ​បាន​ដាំ​នៅ​ជុំវិញ​ទីលាន​ប្រកួត បន្ទាប់​ពី​សកម្មភាព​បាល់ទាត់​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ។

ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ក្រៅពី​ក្លាយជា​សួន​បន្លែ​គ្រប់​ប្រភេទ​របស់​អ្នក​ភូមិ កីឡដ្ឋាន​ទាំងមូល (​ក្រៅ និង ក្នុង​) ត្រូវ​បាន​ស្មៅ និង​ដើម​រុក្ខជាតិ ជា​ពិសេស​វល្លិ​ដុះ​យ៉ាងច្រើន​ប្រៀប​ដូច​ជា​ព្រៃ ឬ​កន្លែង​ដែល​គេ​បោះបង់​ទៅ​ហើយ ។

លេខាធិការ​គ្រប់គ្រង​កីឡដ្ឋាន Andi Mattalatta លោក Muhlis Mallajareng បាន​អះអាង​ថា លោក​មិន​បានដឹង​អំពី​ស្ថានភាព​នៅ​ខាងក្នុង​កីឡដ្ឋាន​ដែល​បាន​សាងសង់​តាំងពី​ឆ្នាំ១៩៥៧មួយ​នេះ​ទេ ។ ដោយសារ​លោក​ត្រូវ​បាន​ផ្តល់ តែ​ការ​ទទួលខុសត្រូវ​សម្រាប់​ផ្នែក​ជួសជុល​តែ​ប៉ុណ្ណោះ ។

«​បើ​តាម​ខ្ញុំ​ដឹង PSM នៅ​មាន​កិច្ចសន្យា​១​ឆ្នាំ​ទៀត​ក្នុង​ការ​ជួល​កីឡដ្ឋាន Andi Mattalatta ។ នេះ​ប្រហែលជា​ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ហើយ PSM មិន​មាន​សកម្មភាព​អ្វី​ទាំងអស់ ។ ដូច្នេះ​កីឡដ្ឋាន​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​រយៈពេល​យូរ​» កាល​លើក​ឡើង​របស់​លោក Muhlis ។
លោក​បាន​បន្ថែម​ថា កីឡដ្ឋាន​នេះ​នឹង​ត្រូវ​ទទួល​បានការ​ជួសជុល ។ ប៉ុន្តែ​បច្ចុប្បន្ន​វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល រៀបចំ​ផែនការ​នៅឡើយ ។

«​យើង​មានការ​ដេញថ្លៃ​រួច​ហើយ​សម្រាប់​ការ​ជួសជុល​កីឡដ្ឋាន​នេះ ។ ការ​រុះរើ​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​នេះ ។ តាម​ការ​គ្រោងទុក​វា​អាច​ត្រូវ​ចំណាយ ២០០​លាន​រូពី​ឥណ្ឌូ​នេ​ស៊ី ដើម្បី​បន្ថែម​កៅអី​រហូត​ដល់​៣​ម៉ឺន​កៅអី ។ អ្វី​គ្រប់យ៉ាង​គឺ​កំពុង​ដំណើរការ​ជា​បណ្តើរ ៗ ហើយ​វា​ទាមទារ​ពេលវេលា​» នេះ​បើ​តាម​សម្តី​របស់​លោក Muhlis Mallajareng ៕ (ដកស្រង់​ចេញពី Bolalob)

The post កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូនេស៊ី​​ក្លាយជា​សួន​បន្លែ​អ្នក​ភូមិ (មានវីដេអូ​) appeared first on Koh Santepheap Daily.

Read Entire Article