កីឡាករ២​នាក់​របស់​ក្លិប Juventus បានជា​សះស្បើយ​ពី​កូ​វី​ដ​១៩ហើយ​

1 month ago 546

កីឡាករ Daniele Rugani និង Blaise Matuidi របស់​ក្លិប​សេះបង្កង់ Juventus ត្រូវ​បាន​ក្លិប​បញ្ជាក់​ថា អ្នក​ទាំង​២​បានជា​សះស្បើយ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម បណ្តាល​មក​ពី​វីរុស​កូ​វី​ដ ១៩ ។

ខ្សែការពារ​អុី​តា​លី Daniele Rugani គឺជា​កីឡាករ​លី​គ​កំពូល Serie A ដំបូង​គេ​វិជ្ជមាន​នៃ​វីរុស​នេះ មួ​យស​ប្តា​ហ៍​បន្ទាប់​ខ្សែបម្រើ​បារាំង Blaise Matuidi ក៏​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​វីរុស​នេះ​ផង​ដែរ ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លិប​បាន​សរសេរ​ថា «Rugani and Matuidi បាន​ទទួល​ការ​ត្រួតពិនិត្យ​ទ្វេ​ដង​ចំពោះ​វីរុស​កូ​រ៉ូ​ណា​។ លទ្ធផល​តេស្ត​ត្រឡប់​មក​វិញ​ជាមួយ​សញ្ញា​អវិជ្ជមាន​។ ដូច្នេះ​កីឡាករ​ទាំង​២​បានជា​សះស្បើយ ហើយ​លែង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ឲ្យ​នៅ​ឯកោ​ក្នុងផ្ទះ​ទៀត​ហើយ​» ។

សូម​បញ្ជាក់​ថា Rugani និង Matuidi គឺជា​កីឡាករ​ពីរ​នាក់​ក្នុង​ចំណោម​កីឡាករ​ចំនួន ៣​នាក់​របស់ Juventus ដែល​បាន​ឆ្លង​វីរុស​នេះ ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Paulo Dybala ក៏​បាន​ធ្វើតេស្ត​វិជ្ជមាន​ផង​ដែរ បច្ចុប្បន្ន​កំពុង​បន្ត​ទទួល​ការ​ព្យាបាល ។

សេចក្តី​ប្រកាស​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ថា កីឡា​នៅ​ក្នុង​ប្រទេស​អុី​តា​លី​នឹង​នៅ​តែ​ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន បាន​ពន្យារពេល​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទូ​ទាំង​ប្រទេស​ដល់​ថ្ងៃ​ទី ៣ ខែ ឧសភា ខណៈ​ករណី​ឆ្លង​បាន​កើនឡើង​ដល់​ជាង ១៦៥,០០០​នាក់ និង​ស្លាប់​ឈាន​ដល់ ២១,៦៤៥​នាក់ ៕ (ដកស្រង់​ចេញពី Sky Sports)

The post កីឡាករ២​នាក់​របស់​ក្លិប Juventus បានជា​សះស្បើយ​ពី​កូ​វី​ដ​១៩ហើយ​ appeared first on Koh Santepheap Daily.

Read Entire Article