កុំ​ច្រ​ឡំ ក្រៈ​ទុំ​ថេត ដែល​យើង​និយម​ញាំ​ជាមួយ​អយ​ស្ទើ តាមពិត​ឈ្មោះ​ខ្មែរ​គឺ ក្ទម្ពទេស

1 month ago 8

​ភ្នំពេញ​៖ តាម​ការបកស្រាយ​រប​ស់លោក សុខ គា បាន​ឲ្យ​ដឹងថា បន្លែ​ដែល​យើង​និយម​ញាំ​ជាមួយ​អយ​ស្ទើ ហើយ​មនុស្ស​ភាគច្រើន​ហៅ​ក្រៈ​ទុំ​ថេត នោះ តាម​ការពិត​វា​មានឈ្មោះ​ខ្មែរ​ថា «​ក្ទម្ពទេស​» ចំណែកឯ​ពាក្យ​ក្រៈ​ទុំ​ថេត គឺជា​ភាសា​ថៃ​ទេ​។​

​តាមរយៈ​វីដេអូ​បកស្រាយ​របស់លោក សុខ គា បាន​រៀបរាប់​យ៉ាងច្បាស់​ថា បន្លែ​បៃតង​ដែល​យើង​គ្រប់គ្នា​ហៅ​ខុស​នោះ គឺមាន​ឈ្មោះ​ខ្មែរ​ថា «​ក្ទម្ពទេស​» ដោយ​សាវា​មាន​រូបរាង​ដូច​ក្ទម្ព​តែមាន​ប្រភពដើម​មកពី​បរទេស ហើយ​ជាទូទៅ​បន្លែ​ផ្លែឈើ​ណា​ដែលមាន​ប្រភព​មកពី​បរទេស គឺ​យើង​តែង​បន្ថែម​ពាក្យ​ទេស​នៅ​ចុង​ឈ្មោះ​នៃ​បន្លែ​ផ្លែឈើ​នោះ​ដើម្បី​ជាការ​សម្គាល់​។ ចំណែកឯ​ពាក្យ​ថា «​ក្រៈ​ទុំ​ថេត​» គឺជា​ភាសា​របស់​ថៃ ដោយ​ក្ទម្ព ថៃ​ហៅថា ក្រៈ​ទុំ ចំណែកឯ​ពាក្យ​ថា​ថេត គឺ​ស្មើ​និង​ប្រទេស ឬទេ​ស​។​

​ដូច​ច្នេះ​សូម​បងប្អូន​ខ្មែរ​ដែល​យល់ច្រឡំ​យក​ភាសា​ថៃ​មក​ហៅ​បន្លែ​ប្រភេទ​នេះ សូម​ហៅ​ជា​ឈ្មោះ​ខ្មែរ​វិញ ព្រោះ​យើង​ក៏មាន​ឈ្មោះ​ខ្លួនឯង​ដែរ​៕ ដោយ​៖ កូ​លាប ក្រហម​

Read Entire Article