កូនពូកែតមាត់ត្រូវចេះដោះស្រាយ​តាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ

2 months ago 25

ម៉ាក់ប៉ា​តែង​និយាយ​ប្រៀន​ប្រដៅ​កូន​នៅ​ពេល​កូន​តូច​ធ្វើ​ខុស​អ្វី​មួយ។ ប៉ុន្តែ​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​​ជាមួយ​កូន​ព្រោះ​ពេលខ្លះកូន​បាន​តមាត់​មក​វិញ​ដែរ​។ តើ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បែបនេះ?

១. កុំ​ប្រើ​សំឡេង​ខ្លាំង​និយាយ​ទៅ​វិញ

នៅ​ពេល​ដែល​កូន​តមាត់​នឹង​ម៉ាក់ប៉ា ម៉ាក់ប៉ា​អាច​នឹង​ពិបាក​ក្នុង​ការ​ទប់អារម្មណ៍។ ប៉ុន្តែ​ទោះ​យ៉ាង​ហ្នឹង​ក៏​ដោយ ម៉ាក់​ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​និយាយ​ស្តី​របស់​ខ្លួន។ យើង​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ដោយ​បង្ហាញ​ពី​ការ​គោរព និង​មិន​ត្រូវ​ឲ្យ​កូន​តមាត់​គ្រប់ពេល​ទេ។ យក​ល្អ​គួរ​ប្រដៅ​ពួក​គេ​ដោយ​ប្រាប់​​ថា​អាកប្បកិរិយា​ណា​មិន​សមរម្យ និង​ឲ្យ​ឱកាស​​ក្នុង​ការ​កែ​ប្រែ។ ម៉្យាងទៀត យើង​​មិន​គួរ​ស្រែក​ទៅ​កូន​វិញ​នៅ​ពេល​កូន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទេ​ តែ​គួរ​និយាយដោយ​ចិត្ត​ត្រជាក់។

២. បង្ហាញ​ពី​ផល​វិបាក

យើង​ជាប៉ាម៉ាក់​ត្រូវ​ឲ្យ​អូនៗដឹង​​ថា​គេ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នៅ​ពេល​ពួកគេ​និយាយ​ត​មាត់​ទៅ​ម៉ាក់​ប៉ា​។ ដូចនេះ​ម៉ាក់​ប៉ា​​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​អាកប្បកិរិយា​បែប​នេះ​គឺមិន​សមរម្យ និង​ទទួល​យក​មិន​បាន។ ម៉ាក់ប៉ា​ក៏​អាច​បង្ហាញ​ដល់​កូន​តូច​នូវ​ផល​វិបាក​ពី​អាកប្បកិរិយា​របស់​ពួកគេ​ដោយ​កំណត់​ម៉ោង​លេង​របស់​ពួកគេ ឬ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ជាដើម។

អត្ថបទពាក់ព័ន្ធ៖ 

វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត

៣. ព្យាយាម​យល់​ពី​បញ្ហា​របស់​កូន

កូន​អាច​នឹង​កំពុង​រៀន​គ្រប់គ្រង​អាកប្បកិរិយា​របស់​ពួកគេ ប៉ុន្តែ​ពេល​ខ្លះ​អាចនឹង​​មិន​ដឹង​ថា​គួរ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​យ៉ាង​ម៉េច។ ម៉ាក់ប៉ា​ក្រោយ​ពី​ណែនាំ​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​កូន ក៏​គួរ​ព្យាយាម​យល់​ពី​បញ្ហា​ដែល​ពួកគេ​អាច​មានដែរ​។ ជា​ធម្មតា នៅ​ពេល​ក្មេង​តមាត់​ ពួកគេ​បង្ហាញ​ពី​កំហឹង ការ​អាក់​អន់​ចិត្ត និង​ភាព​ភ័យ​ខ្លាច។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ចំណាយ​ពេល​យ៉ាង​តិច​១៥​នាទី​​​និយាយ​​ជាមួយ​កូន​រាល់ថ្ងៃ។

៤. ឲ្យ​កូន​បង្ហាញ​ពី​គំនិត​ផ្ទាល់​ខ្លួន​

ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា​ប្រសិន​ជា​កូន​បង្ហាញ​ពី​គំនិត​របស់​ពួកគេ​ទៅ​លើ​អ្វី​មួយ នេះ​ជា​ការ​ល្អ​មួយ។ ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​ដោយអាកប្បកិរិយា​ធម្មតា និង​សមរម្យ។ ដូចនេះ​នៅ​ពេល​ពួកគេ​កំពុង​និយាយយើង​​មិន​គួរ​និយាយកាត់ ឬ​បញ្ឈប់​កូន​មិន​ឲ្យ​និយាយ​ទេ​ ព្រោះ​ថាការ​អនុញ្ញាតឲ្យ​កូន​និយាយ​អាច​ជួយ​ឲ្យ​កូន​​បង្ហាញ​គំនិត​ផ្ទាល់​ខ្លួន​​បាន។ ប៉ុន្តែ​ម៉ាក់ប៉ា​គួរ​បង្ហាញ​ដល់​កូន​ថា​នឹង​ស្តាប់​នូវ​​អ្វី​ដែល​ពួកគេ​និយាយ​នៅ​ពេល​អារម្មណ៍​ស្ងប់ និង​ការ​គោរព។

៥. សរសើរ​កូន​ទៅ​លើ​អាកប្បកិរិយា​ល្អ

ប្រសិនជា​កូន​ឈប់​តមាត់​ និង​បង្ហាញ​ការ​ដឹង​គុណ​ ម៉ាក់ប៉ា​អាច​ផ្តល់​រង្វាន់​ដល់​ពួកគេ​ដោយ​ការ​ឱប ការ​សរសើរ ឬ​អរគុណ​ជា​ដើម។ យ៉ាងណាមិញ ត្រូវ​ប្រាកដ​ថា​កូន​យល់​​នូវ​អ្វី​ដែល​​ម៉ាក់ប៉ា​សរសើរ​មិន​មែន​មាន​ន័យ​ថា​គេ​អាច​បាន​អ្វី​គ្រប់​យ៉ាង​តាម​​ត្រូវ​ការនោះ​​ទេ។

The post កូនពូកែតមាត់ត្រូវចេះដោះស្រាយ​តាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ appeared first on Hello Krupet.

Read Entire Article