ក្រសួងព្រមឲ្យមានសកម្មភាពលេងកីឡាតាមសួនឡើងវិញ តែក្លឹបហាត់មិនទាន់អនុញ្ញាត

2 months ago 19

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាសឲ្យ​ដឹង​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​នូវ​សកម្មភាព​ហាត់ប្រាណ ​លេង​កីឡា​តាម​ទី​សាធារណៈ​តាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកប៉ុណ្ណោះ។

សម្រាប់​ការ​ហាត់​ប្រាណ​នៅតាម​ក្លឹប​ដែល​មាន​សម្ភារៈ​ ក្រសួង​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ទេ ព្រោះ​នៅ​កន្លែង​ហាត់​នោះ មានប្រើសម្ភារៈរួមគ្នា។ ​

ទោះ​ជា​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​វិញ​ក៏​ដោយ ប៉ុន្តែ​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ដូច​ជា៖

– រក្សា​អនាម័យ​ជា​ប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វាស់​កម្ដៅ

– រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​តិច ១,៥០ ម៉ែត្រ

– ទីកន្លែង​ហាត់​ប្រាណ និង​កន្លែង​លេង​កីឡា​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជា​ប្រចាំ

– ត្រូវ​ធានា​ថា​កន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ COVID-19

COVID-19

The post ក្រសួងព្រមឲ្យមានសកម្មភាពលេងកីឡាតាមសួនឡើងវិញ តែក្លឹបហាត់មិនទាន់អនុញ្ញាត appeared first on Hello Krupet.

Read Entire Article