ក្រុមហ៊ុន Apple នៅតែកាក់​កប​លក់​ផលិត​ផល​មួយ​នេះ​ក្នុង​ឆ្នាំ​ 2020​ ខណៈ​ក្រុមហ៊ុន​ផ្សេង​ឡុង​ចុង​ដើម​

1 month ago 3

យោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុនស្រាវជ្រាវ IDC អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស​របស់​អាមេរិក Apple បានបង្កើនការលក់ផលិតផលត្រកូល MacBook នៅឆ្នាំ ២០២០ដែលក្រុមហ៊ុន​ផ្សេងទៀត​រក​ផ្លូវចំណេញមិនឃើញ។

យោងតាម IDC ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង​ Cupertino បាននាំចេញឡេបថប និងកុំព្យូទ័រត្រកូល MacBook ចំនួន ២៣,១ លានគ្រឿងនៅអំឡុងឆ្នាំ ២០២០។ តាមរយៈចំនួនលក់នេះជួយឱ្យក្រុមហ៊ុន​មាន​ចំណែក​​ទីផ្សារ ៧,៦ភាគរយ ។ ខណៈនៅឆ្នាំ ២០១៩ក្រុមហ៊ុន Apple លក់ចេញផលិតផលដូចគ្នានេះត្រឹមតែ ១៧,៨ លានគ្រឿងប៉ុណ្ណោះមានន័យថាការលក់បានកើនឡើងប្រមាណ ២៩ភាគរយពី២០១៩និង២០២០។ លោក Ryan Reith អនុប្រធានកម្មវិធីប្រចាំ IDC លើកឡើងថា ស្របពេលការរាលត្បាតនៃកូវីដ១៩មនុស្សនាំគ្នា​ធ្វើ​ការ​នៅតាមគេហដ្ឋានរបស់ពួកគេដោយតម្រូវការឡេបថបកើនឡើងដែលក្រុមហ៊ុន Apple រកផល​ចំណេញ​នៅក្នុងការលៈទេសៈនេះ។ លោកបន្ថែមទៀតថា ដោយឡែកនៅឆ្នាំ ២០២១ ទីផ្សារឡេបថប និរកុំព្យូទ័ររំពឹងថា​នឹងបន្តកំណើនប្រើប្រាស់ហើយផលិតផលត្រកូល MacBook អាចនឹងកើនឡើងថែមទៀត។

រំឮកថា ក្រុមហ៊ុន Apple បានបញ្ចេញឡែបថប MacBook ស៊េរីថ្មី៤ម៉ូឌែលក្នុងនោះមាន MacBook Air, MacBook Pro (១៣អ៊ីង) និង MacBook Air MacBook Pro ដំណើរការដោយបន្ទះឈីប M1ផលិតដោយ​ក្រុមហ៊ុនផ្ទាល់កាលពីខែវិច្ឆិកា ២០២០។ នៅឆ្នាំ ២០២១ នេះដែរគេសង្ឃឹមថាក្រុមហ៊ុននឹងបញ្ចេញត្រកូល Mac មានបន្ទះ M1 ដែលក្រុមហ៊ុនអះអាងថាជាបន្ទះឈីបខ្លាំងជាងបន្ទះឈីបរបស់ក្រុមហ៊ុនគូរបដិបក្ខ Intel ទៅទៀត៕

The post ក្រុមហ៊ុន Apple នៅតែកាក់​កប​លក់​ផលិត​ផល​មួយ​នេះ​ក្នុង​ឆ្នាំ​ 2020​ ខណៈ​ក្រុមហ៊ុន​ផ្សេង​ឡុង​ចុង​ដើម​ appeared first on Khmer Breaking News.

Read Entire Article