ក្លិប Chelsea, Real Madrid និង Juventus កំពុង​ដណ្តើម​​គ្នា​យក​យុវជន​ម្នាក់​ពី Barcelona

1 week ago 5

របាយការណ៍​ពី​គេហទំព័រ Goal.com បាន​ឲ្យ​ដឹង​ថា ​ក្លិប​តោ​ខៀវ Chelsea បាន​កំពុងធ្វើការ​ប្រកួតប្រជែង​ជាមួយ​ក្លិប Real Madrid និង Juventus ក្នុង​ការ​ដណ្តើម​យក​យុវជន​ឆ្នើម​វ័យ ១៨​ឆ្នាំ​ម្នាក់​របស់​ក្លិប Barcelona នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ ។

ខ្សែការពារ Xavier Mbuyamba ដែល​ទើប​ផ្លាស់​ពី​ក្រុម MVV Maastricht នៅ​លី​គ​លំដាប់​ទី​២​ហូ​ឡង់ មក​ចូលរួម​ជាមួយ​ក្រុម Barcelona B នៅ​លី​គ​លំដាប់​ទី​៣ អេ​ស្ប៉ា​ញ​កាលពី​ខែសីហា ឆ្នាំ​២០១៩ នោះ កំពុង​តែ​ពិចារណា​អំពី​អនាគត​របស់​ខ្លួន​ជាមួយ​ក្រុម​មួយ​នេះ ។

ភ្នាក់ងារ​របស់​កីឡាករ​ហូ​ឡង់​រូប​នេះ គឺ​លោក Carlos Barros បាន​និយាយ​ថា​ក្លិប​យក្ស​អឺរ៉ុប​មួយ​ចំនួន​កំពុង​តម្រង់​ជួរ ដើម្បី​នាំ​យក​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូប​នេះ ក្នុង​នោះ​រួម​មាន​ទាំង Real Madrid, juventus និង Chelsea ផង​ដែរ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក្រុម​តោ​ខៀវ Chelsea បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​បំផុត​។

លោក Barros បាន​ថ្លែងប្រាប់​ទៅ​កាន់​ទស្សនាវដ្តី​បាល់ទាត់ Voetbal International យ៉ាង​ដូច្នេះ​ថា «​ស្ទើរតែ​គ្រប់​ក្លិប​ធំ ៗ ទាំងអស់​នៅ​អឺរ៉ុប​បាន​សួរ​អំពី Xavier ។ Real Madrid ក៏​នៅ​ទី​នេះ​ផង​ដែរ ហើយ Juventus និង Inter Milan ក៏​ចាប់អារម្មណ៍​ដូច​ជា​ក្លិប​កំពូល​ៗ មក​ពី​អា​ល្លឺ​ម៉​ង់ និង​អង់គ្លេស​ផ្សេង​ទៀត ។

លោក​បាន​បន្ថែម​ទៀត​ថា «​ប៉ុន្តែ​ក្នុង​នោះ Chelsea បាន​ផ្តល់​ឯកសារ​ល្អ​បំផុត​មួយ​ចំនួន​មក​កាន់​យើង ។ ជា​ការ​ពិត​យើង​បាន​ពិភាក្សា​គ្នា​យ៉ាងច្រើន​កាលពី​ឆ្នាំ​មុន​។ Chelsea បាន​ផ្តល់​បទ​បង្ហាញ​ដ៏​អស្ចារ្យ​មួយ ដោយ​មាន​បរិយាកាស​បាល់ទាត់​ប្លែក​នៅ​ទីនោះ ដែល​វា​សម​ស្រប​ជាមួយ​មហិច្ឆតា​របស់ Xavier ។ ពួក​គេ​គិត​ថា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ឬ ពីរ​ឆ្នាំ Xavier នឹង​អាច​បង្ហាញខ្លួន​ក្នុង​ក្រុម​ឈុត​ធំ​បាន ។ ក្នុង​នោះ Frank Lampard ពិតជា​បាន​បង្ហាញ​រួច​ហើយ​ថា គេ​មិន​ខ្លាច​ក្នុង​ការ​លេង​ដោយ​ប្រើប្រាស់​កីឡាករ​វ័យក្មេង​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា កីឡាករ Mbuyamba បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល ៤​ឆ្នាំ​ជាមួយ​ក្រុម Barcelona B ប៉ុន្តែ​គេ​បាន​ត្រៀមខ្លួន ក្នុង​ការ​ចាក​ចេញពី​ក្រុម​នេះ ដោយ​ហេតុផល​ជា​ច្រើន នេះ​បើ​តាម​ការ​បង្ហើប​​ពី​លោក Carlos Barros ៕​

The post ក្លិប Chelsea, Real Madrid និង Juventus កំពុង​ដណ្តើម​​គ្នា​យក​យុវជន​ម្នាក់​ពី Barcelona appeared first on Koh Santepheap Daily.

Read Entire Article