ក្លិប FC Seoul ត្រូវ​​ពិន័យ​ធ្ងន់​ក ក្រោយ​ដាក់​តុក្កតា​សិច​ក្នុង​កីឡដ្ឋាន

1 week ago 4

កូរ៉េ​ខាងត្បូង ៖ ក្លិប​នៅ​លី​គ​កំពូល​កូរ៉េ​ខាងត្បូង FC Seoul ត្រូវ​បាន​រង​ពិន័យ​ពី K-League គិត​ជា​ទឹកប្រាក់​ចំនួន ១០០​លាន​វ៉ុ​ន (៨២.០០០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ប្រើប្រាស់​តុក្កតា​សិច ដើម្បី​បំពេញ​កៅអី​ទំនេរ អំឡុង​ពេល​ការ​ប្រកួត​បិទទ្វារ​កីឡដ្ឋាន​កាលពី​ស​ប្តា​ហ៍​មុន ។

ក្លិប FC Seoul បាន​ដាក់​រូប​ម៉ា​នី​កាំ​ង​ចំនួន​៣០​នៅ​កៅអី​ទំនេរ​របស់​អ្នកគាំទ្រ ដែល​មិន​អាច​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន Seoul World Cup របស់​ខ្លួន​បាន ក្នុង​ជំនួប​ដែល​ពួក​គេ​យកឈ្នះ​លើ​ក្រុម Gwangju ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃអាទិត្យ ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ។

ទាក់ទិន​ជាមួយ​បញ្ហា​នេះ ក្រោយ​ផ្ទុះ​ការ​រិះគន់​ពី​សំណាក់​មហាជន ក្លិប FC Seoul បាន​បកស្រាយ​ថា ពួក​គេ​ពុំ​បានដឹង​ថា​រូប​ម៉ា​នី​កាំ​ង​ទាំងនោះ គឺជា​ផលិតផល​តុក្កតា​សិច​នោះ​ទេ ហើយ​ពួក​គេ​ក៏​ធ្វើ​សុំ​ទោស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ ចំពោះ​កំហុស​របស់​ពួក​គេ ។

សេចក្តីថ្លែងការណ៍​មួយ​ពី​អង្គភាព K-League បាន​និយាយ​ថា «​ការ​ធ្វេ​រ​ប្រហែស​នេះ គឺជា​ការ​ប្រមាថ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​ស្ត្រី និង​ក្រុម​អ្នកគាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត​» ។
គេ​សង្កេត​ឃើញ​ថា​តុក្កតា​ខ្លះ បាន​កាន់​ផ្លា​ក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​គេហទំព័រ​ដែល​លក់​តុក្កតា​សិច​នេះ ខណៈ​ដែល​ការ​រឹត​បន្តឹង ចំពោះ​រូបភាព​អាសអាភាស​ទាំងឡាយ ត្រូវ​បាន​ហាមឃាត់​ដាច់ខាត នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។

K-League បាន​បន្ថែម​ទៀត​ថា ក្លិប​នេះ​បាន​បង្កើត​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត ដោយ​មិន​បាន​យក​តុក្កតា​នេះ ចេញ​មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត ៕ (ដកស្រង់​ចេញពី BBC)

The post ក្លិប FC Seoul ត្រូវ​​ពិន័យ​ធ្ងន់​ក ក្រោយ​ដាក់​តុក្កតា​សិច​ក្នុង​កីឡដ្ឋាន appeared first on Koh Santepheap Daily.

Read Entire Article