ខឹងគោវាយរទេះ! ដល់តែខឹងម្ចាស់ ចាប់គោដាក់ទ្រុង រង់ចាំម្ចាស់…

1 week ago 10

ខេត្តបន្ទាយមានជ័យ ៖ ហ្វូងគោប្រមាណជាង៥០ក្បាលដែលម្ចាស់លែងឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែតត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត ចាប់បានគោប្រមាណជាង៥០ក្បាល ដែលម្ចាស់លែងចោលឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ យកមកដាក់ទ្រុង កាលពីពីថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

គោប្រមាណជាង៥០ក្បាលដែលម្ចាស់លែងឲ្យដើរប្រសេចប្រសាចលើផ្លូវជាតិលេខ៥ និងតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែតទាំងថ្ងៃទាំងយប់ បង្កការលំបាកដល់អ្នកធ្វើដំណើរ ស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ជុះអាចម៍លើផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ធ្វើឲ្យខូចសោភ័ណភាព និងខូចសណ្ដាប់ធ្នាប់សង្គមយូរឆ្នាំមកហើយ ហើយសមត្ថកិច្ចបានណែនាំ និងឱ្យម្ចាស់គោទាំងអស់នេះធ្វើកិច្ចសន្យាច្រើនដងមកហើយ តែម្ចាស់គោទាំងអស់នេះពុំបានធ្វើតាមការសន្យារបស់ខ្លួនទេ ។

លោកអ៊ឹម សុភារៈ មេប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត បានថ្លែងថា ក្រោយពីចាប់បានគោប្រមាណជាង៥០ក្បាល ដែលម្ចាស់លែងចោលឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ យកមកដាក់ទ្រុងឃុំទុកមក ឃើញមានម្ចាស់ជាច្រើនមករកគោរបស់ខ្លួន ហើយសមត្ថកិច្ចបានឲ្យម្ចាស់ធ្វើកិច្ចសន្យានិងអប់រំរួច បានប្រគល់គោឱ្យម្ចាស់យកទៅផ្ទះវិញ ហើយបើបងប្អូនណាលែងនៅតែលែងគោឲ្យដើរអនាធិបតេយ្យនៅតាមដងផ្លូវទៀត ម្ចាស់គោនឹងទទូលខុសត្រូវចំពោះមុខច្បាប់ ឬក៏ផាកពិន័យតាមកិច្ចសន្យា៕



The post ខឹងគោវាយរទេះ! ដល់តែខឹងម្ចាស់ ចាប់គោដាក់ទ្រុង រង់ចាំម្ចាស់… appeared first on Khmer Breaking News.

Read Entire Article