ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ

1 month ago 20

ភ្លៀងចាប់ផ្តើម​​ធ្លាក់​​មក​បណ្តើរៗ​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ត្រូវ​តែ​ប្រយ័ត្នប្រយែង ដោយសារ​ខែ​ភ្លៀង​ក្មេង​ៗ​​ងាយ​​នឹង​ឈឺ​ជំងឺ​ផ្សេងៗ​ជាង​មនុស្ស​ធំ ព្រោះប្រព័ន្ធ​ការពារ​នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេងតូចៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖

– គ្រុនឈាម
– រលាកក្រពះពោះវៀន
– គ្រុនចាញ់
– អាសន្នរោគ
– ផ្តាសាយ
– រលាកថ្លើម ប្រភេទA
– ជំងឺស្បែក និង​ការ​បង្ករោគ​ដោយ​វីរុស​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ​៖ ៦ ចំណុច ការពារ​កូន​តូច​មិន​ឲ្យ​ឈឺ​នៅ​ខែ​ភ្លៀង

ដូច​នេះ លោកវេជ្ជបណ្ឌិត​ ក៏បានណែនាំពីវិធីការពារសុខភាពកូនពេល​រដូវ​ភ្លៀង​មក​ដល់ ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន​ៗឲ្យបានល្អដោយ៖

– ត្រូវចាក់វ៉ាក់សាំង
– អនាម័យសុខភាពខ្ពស់
– ប្រើប្រាស់ទឹកស្អាត
– កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។

ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ បង្ការការកើតមូសខ្លា ចៀសវាងត្រូវទឹកភ្លៀង​ និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ជំងឺដែលបានរៀបរាប់​ខាង​លើ ឬ​ជំងឺ​ផ្សេងៗទៀតដែលពិបាកដល់ទាំងកូន និងម៉ាក់ប៉ា។​​

អត្ថបទពាក់ព័ន្ធ​៖

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ  ភ្លៀង​ធ្លាក់​ហើយ​​ប្រយ័ត្ន​ទាំង​ចាស់​​ក្មេង មាន​ជំងឺ​ច្រើន​ប្រភេទ​ឆ្លង​ដោយសារ​មូសខាំ កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ appeared first on Hello Krupet.

Read Entire Article