ខ្លាំង​តែម្តង Jimmy ប្រែកាយ​ពី​ពិធី​ការិនី​ទៅជា​អ្នក​បង្ហាញ​ម៉ូត មើល​សឹង​មិន​ស្គាល់​

1 month ago 24

​អតីត​ពិធី​ការិនី​ដ៏​ស្រស់ស្អាត​ប្រចាំ​ទូរទស្សន៍ PNN កញ្ញា Jimmy បានធ្វើឱ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា មើល​សឹង​មិន​ស្គាល់ ក្រោយពី​បាន​តុបតែង​ខ្លួន​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​មួយ​កាលពីពេល​ថ្មីៗ​នេះ​។​

​មុននេះ​បន្តិច​កញ្ញា Jimmy បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​សកម្មភាព​និង​ការតុបតែង​ខ្លួន​ជា​អ្នក​បង្ហាញ​ម៉ូត​យ៉ាង​ស្រស់ស្អាត​ប្លែក​ភ្នែក ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​មើល​សឹង​មិន​ស្គាល់ និង​លាន់មាត់​ថា «​ស្អាត​ប្លែក​ណាស់ មើល​អត់​ចង់​ស្គាល់​ប្អូនស្រី​» អ្នកខ្លះ​ខ​មិន​ថា «​បង​ប្រឡង missgrand cambodia ទៅ​»​។ លើសពីនោះ​សូម្បីតែ​សមី​ខ្លួន​ក៏​និយាយថា មើលខ្លួន​ឯង​អត់​ស្គាល់​ដូចគ្នា ដោយ​លើកឡើងថា «​ធ្លាប់តែ​ធ្វើជា​ពិធី​ការិនី តែ​លើក​នេះ​គេ​ចាប់​មក​ធ្វើជា​អ្នក​បង្ហាញ​ម៉ូត​។ មើលខ្លួន​ឯង​អត់​ចង់​ស្គាល់​, អរគុណ​ដល់ the Queen nails ដែល​បានឱ្យ​ឱកាស​មួយ​នេះ​។
​អរគុណ​ឈុត queen ស្រស់ស្អាត​ពី Pheakdey Ros.​។​
​និង​ការ​ផាត់មុខ​ប្រែកាយ​ជី​មមី​ទៅជា​មនុស្ស​ម្នាក់ទៀត​ដោយ narak_insidebeauty​។

​គួរ​បញ្ជាក់ថា កញ្ញា Jimmy មិន​ត្រឹម​តែមាន​ជំនាញ​ក្នុង​អាជីព​ពិធី​ការិនី​ប៉ុ​ន្នោះ​ទេ ប៉ុន្តែ​ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​ទទួលស្គាល់ថា នាង​ទាំង​ស្អាត ទាំង​មានចំណេះដឹង ជំនាញ​ការងារ និង​សមត្ថភាព​សី​ល្បះ​ពេញ​ខ្លួន​តែម្តង​៕ ដោយ​៖ កូ​លាប ក្រហម​

Read Entire Article