ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?

1 month ago 22

ស្រីៗ​នៅ​ពេល​ពពោះ សុខភាព​ចាប់​ផ្តើម​ចុះ​ខ្សោយ ហើយ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ផ្សេងៗ​។ នៅ​ក្នុង​នោះ​ដែរ អំឡុង​ពេល​ពពោះ​ក៏​អាច​កើត​មាន​បញ្ហាហត់ និង​ខ្សោយ​សាច់​ដុំ​ដែរ ចុះបញ្ហានេះមាន​សញ្ញាបែបណាឲ្យយើងដឹង​? អាច​បណ្តាល​ឲ្យ​បាន​គ្រោះ​ថ្នាក់​ដល់​កូន​ទេ​?

​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគ​ស្រី្ត នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រ្តី​ពពោះ​មួយ​ចំនួន​ដែល​មាន​បញ្ហា​ខ្សោយ​សាច់​ដុំ​តែង​មាន​អាការៈ​ដូចជា ទន់​ខ្សោយ អស់​កម្លាំង រហូត​ពេល​ខ្លះ​ពិបាក​ធ្វើ​ការ និង​អាច​ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម​ទៀត​ដោយសារ​ខ្សោយ​សាច់​ដុំ​ប្រព័ន្ធ​ដក​ដង្ហើម។

ទាក់​ទង​នឹង​ការ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬ​ក៏​អត់​នោះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ស្រីៗ​កំពុង​ពពោះ​មាន​ជួប​បញ្ហា​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ដោយ​បណ្តាល​ឲ្យ៖

– កូនអាច​កើត​មុន​ខែ
– អាច​មាន​បញ្ហា​ខ្សោយ​សាច់​ដុំ​ដូច​ម្តាយ ពេល​កើត​មក
– ពិបាក​ក្នុង​ការ​បៅ​ដោះ
– ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម។

អត្ថបទពាក់ព័ន្ធ៖

អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​ អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​? ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់? appeared first on Hello Krupet.

Read Entire Article