គ្រោះថ្នាក់​ណាស់ ! បុរស​ម្នាក់​ត្រូវ​ក្របី​ញី​មួយ​ក្បាល​ដែល​ទើប​កើតកូន​វ័ធ​បិះ​អស់​ជីវិត

5 months ago 26

ខេត្តរតនៈគិរី ៖ បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ក្របី​បាន​ប្រលែង​ក្របី​របស់​ខ្លួន​ចេញពី​ក្រោយ​តែ​ត្រូវ​ក្របី​ដែល​ទើប​កើតកូន​មួយ​ក្បាល​បាន​វ័ធ​ម្ចាស់​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៩​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​កា​ចូ​ន​ក្រោម ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ។

បុរស​ជា​ម្ចាស់​ដែល​រង​គ្រោះ​ដោយសារ​ក្របី​វ័ធ​មានឈ្មោះ ង៉ែ​វ រុត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ស្មៀន​ឃុំ​កា​ចូ​ន មាន​ទីលំនៅ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ខ្នះ​ខ្នែង​រក​ជំនួយ​ដើម្បី​បញ្ជូន​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ៕

The post គ្រោះថ្នាក់​ណាស់ ! បុរស​ម្នាក់​ត្រូវ​ក្របី​ញី​មួយ​ក្បាល​ដែល​ទើប​កើតកូន​វ័ធ​បិះ​អស់​ជីវិត appeared first on Khmer Breaking News.

Read Entire Article