ចរិត​មេមាន់​! Love Riya ប្រកាស​ក្តែ​ងៗ​ថា​អត់​ស្រឡាញ់​លោក ដែន សូ​នី តែ​ចុងក្រោយ​…..

1 week ago 14

​បន្ទាប់ពី​ឈ្លោះ​គ្នា​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង រឿង​ដាក់ឈ្មោះ​កម្មសិទ្ធិ​រថយន្ត​ឡិច​ស៊ី​ស​570 ស៊េរី​ឆ្នាំ​2021 រហូតដល់​អ្នកនាង Love Riya អះអាង​ក្តែ​ងៗ​ក្នុងការ​ឡាយ​ថា មិន​ធ្លាប់​ស្រឡាញ់​លោក ដែន សូ​នី ថែមទាំង​បណ្តេញ​លោក ដែន សូ​នី ចេញពីផ្ទះ​នោះ ស្រាប់តែ​ថ្មីៗ​នេះ​អ្នកនាង Love Riya ចិត្តទន់​នៅ​មិន​សុខ ង​ង៉ក់​ខឹង​នឹង​លោក ដែន សូ​នី ដែល​មិន​ព្រម​មកសុំ​ទោស​ខ្លួន​ដើម្បី​ត្រូវរ៉ូវ​គ្នា​វិញ​។​

​តាមរយៈ​វីដេអូ​ឡាយ​កាលពី​យប់មិញ អ្នកនាង Love Riya បានឱ្យ​បុគ្គលិក​របស់ខ្លួន​តេ​ទៅ​លោក ដែន សូ​នី សួរ​រឿង​ហេតុអ្វី​លោក​មិន​មកសុំ​ទោស​ខ្លួន​តាម​ការ​ណាត់ លោក ដែន សូ​នី ក៏បាន​តប​ថា ដោយសារ​ខ្លួន​ស្រវឹង​ជ្រុល​គេង​លក់​មិនដឹង​ខ្លួន​។ ខណៈនោះ​អ្នកនាង Love Riya ដែល​កំពុង​លួច​ស្តាប់​ការសន្ទនា បាន​បញ្ចេញ​កាយវិការ​ហាក់​គ្រឺត​នឹង​គូរ​ស្នេហ៍​ដែល​មិន​យល់ចិត្ត ព្រោះ​មិន​បានមក​លួង​តាម​ការ​ណាត់​។

​យ៉ាងណាក៏ដោយ ក្រោយពី Love Riya បានបង្ហាញ​សញ្ញា​ចង់​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​លោក ដែន សូ​នី ក៏មាន​ហ្វេ​នៗ​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ចូលរួម​អបអរ​អ្នក​ទាំង​២​។ តែ​ក៏​មានមតិ​មួយចំនួន​លើកឡើងថា ចិត្ត​មនុស្ស​ស្រី​ដូចជា​មេមាន់​អីចឹង ពេល​ខឹង ពេល​ឈ្លោះ សុទ្ធតែ​អះអាងថា ខ្លួន​មិន​ស្រឡាញ់​គេ​តាំងពី​ដំបូង និយាយថា គ្រាន់តែ​រាប់អាន​សម្តែង​លេងសើច​ជាមួយគ្នា​ប៉ុណ្ណោះ​។ ស្រាប់តែ​ចុងក្រោយ​គេ​លែង​រវល់​មែន​ក៏​តាំងនៅ​មិន​សុខ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ចង់ឱ្យ​គេ​មក​លួង ដល់​តែ​គេ​មក​លួង​មិនទាន់​ក៏​ខឹង​មួយតង់​ទៀត​៕ ដោយ​៖ កូ​លាប ក្រហម​

Read Entire Article