ចាប់ពីថ្ងៃស្អែកទៅ ក្រសួងផ្អាកចេញសេចក្ដីប្រកាស និងសន្និសីទសារព័ត៌មាន

1 month ago 19

ក្រសួងសុខាភិបាលបាន​ប្រកាសថាថ្ងៃ​នេះ​អ្នក​ជំងឺ COVID-19 បានជា​សះស្បើយ​អស់​ ហើយក្រសួងក៏ផ្អាក​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ពី COVID-19 ជា​បណ្ដោះ​អាសន្ន​សិន ដោយ​គិត​ចាប់ពី​ថ្ងៃ​អាទិត្យ​ទី ១៨ ស្អែក​នេះ​តែ​ម្ដង។ ចំណែក​សន្និសីទ​សារព័ត៌មាន​វិញ ក៏​ផ្អាក​ដែរ​ចាប់ពី​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​ទៅ។

នៅ​ពេល​ខាង​មុខ​ប្រសិនបើ​មាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ឬ​ការ​វិវត្តន៍​ថ្មី​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ COVID-19 នៅ​កម្ពុជា ក្រសួង​នឹង​ប្រាប់​ដំណឹង​ដល់​សាធារណជន​ទាំង​អស់​ឲ្យ​បាន​ដឹង​ជាក់​ជា​មិន​ខាន។

ក្រសួងសុខាភិបាល​ក៏​បាន​បន្ថែម​ទៀត​ថា ការ​ផ្អាក​ជូន​ព័ត៌មាន និង​ផ្អាក​សន្និសីទ​សារព័ត៌មាន​នេះ មិនមែន​មាន​ន័យ​ថា កម្ពុជា​លែង​មាន​អ្នក​ឆ្លង COVID-19 ថ្មី​ទៀត​ឡើយ បើ​ទោះ​បី​អ្នក​ឆ្លង​ទាំង ១២២ នាក់​បាន​ជា​សះស្បើយ និង​គ្មាន​វិជ្ជមាន​ថ្មី​ជាង ១ ខែ​ក៏​ពិត​មែន តែ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស COVID-19 នេះ នៅតែ​មាន​ចំពោះ​មុខ​យើង​ទាំងអស់​គ្នា​នៅ​ឡើយ ព្រោះ​ពិភពលោក និង​ប្រទេស​ជិតខាង​ក្នុង​តំបន់ នៅតែ​មាន​កំណើន​នៃ​ករណី​ឆ្លង​ថ្មី ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​​ទៅនឹង​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ COVOD-19 ដដែល។

ដូចនេះ​ហើយ​បុគ្គល​គ្រប់រូប​ត្រូវតែ​បន្ត​ការ​ប្រុងប្រយ័ត្ន និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ចាំបាច់ ជាពិសេស​បងប្អូន​ដែល​ចល័ត ឬ​ធ្វើ​បន្លាស់​ទី​នៅ​តាម​ច្រក​ចេញ-ចូល​អន្តរជាតិ និង​ច្រក​របៀង ឬ​តាម​ព្រំដែន​នានា ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ចាំបាច់ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​មិន​មាន​វីរុស COVID-19 និង​ជំងឺ​ផ្សេង​ៗ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ចាប់ពីថ្ងៃស្អែកទៅ ក្រសួងផ្អាកចេញសេចក្ដីប្រកាស និងសន្និសីទសារព័ត៌មាន appeared first on Hello Krupet.

Read Entire Article