ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ

1 month ago 86

ក្រុម​អ្នកវិទ្យាសាស្រ្តចិន​បាន​ឲ្យដឹង​ថាតាមរយៈការ​សិក្សា​ទ្រង់ទ្រាយ​តូច​មួយ​របស់​ខ្លួន​បាន​រកឃើញ​ថា​មាន​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19 មួយចំនួនមាន​វីរុសនេះ​នៅ​ក្នុង​ទឹក​កាម ដែល​បង្កក្ដីបារម្ភថា​ជំងឺនេះ​អាច​ឆ្លង​តាម​ការ​រួម​ភេទ។​

ក្រុម​អ្នក​វិទ្យាសាស្រ្ត​នេះបាន​ឲ្យដឹង​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ ថា ខ្លួន​បាន​សិក្សា​ធ្វើ​តេស្ត​រក​មើល​វីរុស​COVID-19 នៅ​ក្នុង​ទឹក​កាម​របស់​អ្នក​ឆ្លង​វីរុសនេះ​កំពុង​សម្រាក​នៅមន្ទីរពេទ្យចំនួន​៣៨​នាក់ ក្នុង​នោះ​មាន​ចំនួន​៦​នាក់​បាន​រកឃើញ​ថា​មាន​វីរុស​COVID-19 នៅ​ក្នុង​ទឹក​កាម​។​ ក្នុង​ចំណោម​មនុស្សទាំង៦នាក់នេះ មាន​បួន​នាក់ជាអ្នកជំងឺកំពុងព្យាបាល​ និង​ពីរនាក់ជា​អ្នកទើបបានជាពីជំងឺ​ចម្លង​ដោយ​វីរុសកូវីដ១៩ពីរបីថ្ងៃមុន​ផ្ដល់សំណាកតេស្ត។​

ក្រុម​អ្នកស្រាវ​ជ្រាវ​ខាង​លើ​បាន​និយាយថា​នេះគ្រាន់តែជា​ការរកឃើញបឋម ក្នុង​ការសិក្សា​លក្ខណៈទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ហើយថា​ដើម្បី​ចង់ដឹងថា​វីរុសនេះអាច​ចម្លងតាម​រយៈការ​រួមភេទ​ឬយ៉ាងណា​ត្រូវ​មាន​ការសិក្សាបន្ថែមទៀត។

«យើង​ត្រូវ​មាន​ការិក្សា​បន្ថែមទៀត ដើម្បី​បាន​ព័ត៌មាន​កាន់តែច្រើន​ទាក់ទង​នឹងវីរុសនេះ ដូចជា​ការរស់នៅបាន​យូរប៉ុនណា នៅ​ក្នុង​ទឹក​កាមជា​ដើម …​ហើយ​ប្រ​សិន​បើ​មាន​ភស្តុតាងគ្រប់គ្រាន់​បញ្ជាក់ថា​វីរុស COVID-19 អាច​ចម្លងតាម​ការ​រួមភេទ វាអាចជារឿង​ពិបាកមួយទៀត​សម្រាប់ការ​បង្ការវីរុសនេះ ពិសេស​បើវីរុសអាចបន្ត​នៅ​ក្នុងទឹកកាម​អ្នកជំងឺ​ដែលបានជា​សះស្បើយ​»។ ក្រុម​អ្នកស្រាយជ្រាវ​បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន។​

ការសិក្សា​ថ្មីនេះហាក់​ខុសគ្នាពីការ​សិក្សា​នៅ​ចិន​ដូច​គ្នាដែរ​​កាលពី​ខែកុម្ភៈ និង​មីនា សិក្សា​លើអ្នកជំងឺ​១២ នាក់ ដែល​ឆ្លង​វីរុស​កូវីដ១៩ និង​​មិនបាន​រកឃើញ​ថាមាន​វីរុសនេះ នៅ​ក្នុង​ទឹក​កាម​របស់អ្នកជំងឺទាំងនោះទេ។​

ចំណែក​លោក​សាស្រ្តាចារ្យ Allan Pacey អ្នកឯកទេស​លើជំងឺ​បុរសនៅ​សាកលវិទ្យាល័យ​ Britain’s Sheffield University បាននិយាយ​ថា​វត្តមាន​របស់​វីរុស​COVID-19នៅ​ក្នុង​ទឹកកាម​មិន​បាន​បង្ហាញថា​វីរុសអាចមាន​សកម្មភាព និង​ចម្លង​ទៅ​អ្នកផ្សេង​នោះទេ។ លោក​បន្ថែមថា៖ «យើងមិនគួរ​ភ្ញាក់ផ្អើលអីទេបើសិនជា​វីរុសនេះអាចមាន​នៅក្នុងទឹកកាម​របស់​អ្នកជំងឺនោះ វីរុស​ផ្សេងទៀត​ដូចជា​Ebola និង​Zika ក៏មាន​នៅ​ក្នុងទឹក​កាម​ដែរ។​​

អត្ថបទពាក់ព័ន្ធ៖ 

កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

The post ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ appeared first on Hello Krupet.

Read Entire Article