ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ

1 month ago 23

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព ដូច​នេះ យើង​ត្រូវ​ប្រយ័ត្ន​នូវ​រាល់​អាហារ​ដែល​ដាក់​ចូល​ខ្លួន​យើង ព្រោះ​កាល​ណា​អាហារ​នោះ​មិន​ល្អ ច្បាស់​ជា​ប៉ះពាល់​សុខភាព​យើង​ជា​មិន​ខាន អាហារផ្សែង ឬ​ខ្លោច​ក៏​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ម្ចាស់​សេវា​កម្ម​ថែ​ទាំ​មនុស្ស​ចាស់ បាន​ពន្យល់​ឲ្យ​ស្គាល់​ពី​អ្វី​ជាអាហារ​ផ្សែង និង​ពី​ផល​ប៉ះពាល់​នៃ​អាហារ​ផ្សែង ឬ​អាហារ​ខ្លោច​ដល់​សុខភាព​នៅ​ពេល​ដែល​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន។ ​​

 អ្វី​ទៅ​ជា​អាហារ​ផ្សែង?

លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា មិន​ថា​តែ​អាហារ​ខ្លោច​ទេ អាហារ​ផ្សែង ឬ​អាហារ​ឆ្អើរ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​ដែរ។ អាហារ​ផ្សែង គឺ​ជា​ប្រភេទ​អាហារ​ដែល​យើង​អាំង ឬ​ដុត​ដែល​មាន​ផ្សែង​ហុយ​ទៅ​ប៉ះ​អាហារ​ដែល​យើង​ញ៉ាំ។ ចំហេះ​ដែល​ចេញ​ពី​ធ្យូង ឬ​ប្រេង​ដែល​គេ​យក​ទៅ​បង្កាត់​ភ្លើង គឺ​ជា​សារធាតុ​គីមី​មិន​ល្អ​តោង​ជាប់​លើ​អាហារ ដែល​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​លើស​ឈាម និង​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់ ហើយ​បើ​ញ៉ាំ​យូរៗ​ទៅ វា​អាច​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​បាន។

បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​អាហារ​ផ្សែង ឬ​ខ្លោច អ្នក​ដែល​មាន​បញ្ហា​បេះ​ដូង លើស​ឈាម​មិន​គួរ​ញ៉ាំ​ញឹក​ញាប់​ទេ ព្រោះវា​អាច​បណ្តាល​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​សុខភាព។

អត្ថបទពាក់ព័ន្ធ៖

ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ ម៉េច​សុខៗ​មាន​ជំងឺ​បេះដូង គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច? ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់? ត្រូវប្រើថ្នាំ១ជីវិតឬ?  ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? អាហារ​មិន​ល្អ ស្ថិតក្នុង​ចំណោម​ករណី​​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់ច្រើន​បំផុតលើ​ពិភពលោក ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ៣មុខ ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ appeared first on Hello Krupet.

Read Entire Article