ឈ្លោះគ្នាជាមួយប្តី! ហេតុអីឡាយវីដេអូយំស្រែក រួចចងកសម្លាប់ខ្លួន ?

1 week ago 6

ភ្នំពេញ ៖ ស្រ្តីកម្មការិនីរោងចក្រម្នាក់ បានឡាយវីដេអូយំស្រែកបានបន្តិច ក៏ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រទី៣១ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល ជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពស្រ្តីចងកសម្លាប់ខ្លួននេះ ឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើត នៅខេត្តព្រៃវែង។

បើតាមកម្មការិនីរោងចក្រម្នាក់ស្នាក់នៅបន្ទប់ក្បែរគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឮសំឡេងស្រ្តីរងគ្រោះឈ្លោះគ្នាជាមួយប្តី តែមិនដឹងឈ្លោះគ្នារឿងអីនោះទេ ក្រោយមកប្តីនោះបានចេញទៅបាត់ ស្រ្តីរងគ្រោះក៍បានឡាយវីដេអូយំស្រែក មួយសន្ទុះ ក៍ស្ងាត់ឈឹង ។ ពេលនោះរូបគាត់ក៏ដើរទៅមើល ស្រាប់តែឃើញស្រ្តីរងគ្រោះចងក ជាមួយខ្សែរអង្រឹង ទៅភ្ជាប់និងឥដ្ឋខ្យល់ លើបង្អួចត្រដរខ្យល់ទៅហើយ ។ រូបគាត់ក៏ស្រែកឆោឡោហៅអ្នកជិតខាង ឲ្យមកជួយដែរ តែកម្មអកុសលស្រ្តី រងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា នារីរងគ្រោះពិតជាស្លាប់ដោយចងកអត្តឃាតពិតប្រាកដមែន រួចបានដឹកសាកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

The post ឈ្លោះគ្នាជាមួយប្តី! ហេតុអីឡាយវីដេអូយំស្រែក រួចចងកសម្លាប់ខ្លួន ? appeared first on Khmer Breaking News.

Read Entire Article