ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​

4 months ago 74

ប្រសិន​ជា​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ល្ហិតល្ហៃ​ នេះ​អាច​ជា​រោគសញ្ញា​នៃការខ្វះគ្រាប់ឈាមក្រហមដែលកើត​ឡើង​ពេល​​កោសិកា​ឈាម​ក្រហម​ចុះទាប។ ក្នុង​ករណី​សង្ស័យ​ថា​គ្រាប់​ឈាម​ក្រហម​ថយ​ចុះ យើងត្រូវទៅពិគ្រោះជាមួយ​គ្រូពេទ្យ ព្រោះថា​ការថយចុះនេះអាច​បណ្ដាល​មកពី​យើងមាន​បញ្ហា​សុខភាព។ នៅពេលកោសិកាឈាមក្រហមថយចុះក្រៅពី​ទៅ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ យើងអាចបង្កើនគ្រាប់ឈាមក្រហមបានតាមរយៈរបបអាហារទាំងនេះ។ 

. ជាតិដែក

ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​អាច​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម​របស់​រាងកាយ។ អាហារ​សំបូរ​ជាតិ​ដែក​រួមមាន៖

សាច់សត្វ និង​សាច់​ត្រី គ្រឿង​ក្នុងសត្វ​ដូចជា​ក្រលៀន និង​ថ្លើម ផលិតផល​សណ្ដែក​សៀង​មាន​តៅហ៊ូ បន្លែ​ពណ៌បៃតង​ដូចជា​ស្ពៃពួយឡេង និង​kale ផ្លែឈើ​ក្រៀម​មាន​ផ្លែ​ព្រូន និង​ទំពាំងបាយជូរ​ក្រៀម ផ្កាខាត់ណាខៀវ ពពួក​សណ្ដែក​ពណ៌​បៃតង ស៊ុត។

. អាស៊ីតហ្វូលិក

អាស៊ីត​ហ្វូលិក​គឺ​ជា​វីតាមីន B មួយ​ប្រភេទ​ដែល​យើង​គួរ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។ អាហារ​សំបូរ​ដោយ​អាស៊ីត​ហ្វូលិក (វីតាមីន B9)​មាន៖

សាច់​គោ ស្ពៃពួយឡេង បាយ សណ្ដែកដី សណ្ដែក​ក្រហម ផ្លែបឺរ សាលាដ។

. ការ​ជួយ​រាងកាយ​ស្រូប​យក​ជាតិ​ដែក

ការ​ជួយ​រាងកាយ​ក្នុង​ស្រូប​យក​ជាតិ​ដែក​គឺ​អាច​ជួយ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម។ អាហារ​សំបូរ​ដោយ​វីតាមីន C ដូចជា​ពពួក​ផ្លែ​ក្រូច ស្ត្របឺរី និង​បន្លែ​ពណ៌​បៃតង​អាច​ជួយ​បង្កើន​បរិមាណ​ជាតិដែក​ដែល​រាងកាយ​ស្រូប​យក។ ក្រៅពី​វីតាមីន C វីតាមីន A និង​Beta-carotene ក៏​ជួយ​រាងកាយ​ឲ្យ​ស្រូប​យក​ជាតិ​ដែក​ដែរ។ អាហារ​ដែល​សំបូរ​ដោយ​វីតាមីន Aមាន សាច់ត្រី ថ្លើម ល្ពៅ និងដំឡូងជ្វា។ ចំណែក​ឯ​អាហារ​ដែល​មាន​ beta-carotene រួមមាន​បន្លែ​ដែល​មាន​ពណ៌​លឿង ក្រហម និង​ពណ៌ទឹកក្រូច​ដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ និង​ផ្លែ​ស្វាយជាដើម។

អត្ថបទពាក់ព័ន្ធ៖

ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង អ្នកចូលចិត្ត​ញ៉ាំតៅហ៊ូនឹងបានគុណប្រយោជន៍ទាំងនេះ​ចំពោះ​សុខភាព ការ៉ុត មាន​ចំណុច​ល្អ ៨ ដែល​យើង​អត់​ដឹង ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​ appeared first on Hello Krupet.

Read Entire Article