
តាមដំណឹងដែលទទួលបាន កម្មវិធីបែបកំប្លែង “សំណើចគ្រួសារខ្ញុំ” ដែលល្បីតាំងពីវគ្គ១នោះ នឹងដាក់បញ្ចូលតារាល្បីៗវ័យក្មេងពូកែកូរចំនួន ៣រូបបន្ថែមទៀត ប៉ុន្តែកម្មវិធីសម្រេចបង្ហាញមុខត្រឹមតែ២រូបសិនប៉ុណ្ណោះ។
នេះជាដំណឹងល្អមួយសម្រាប់ទស្សនិកជនដែលតែងតែគាំទ្រ និងតាមដានកម្មវិធីបែបកំប្លែង “សំណើចគ្រួសារខ្ញុំ វគ្គ2” ដែលគេជឿថា តារាកិត្តិយសល្បីៗចំនួនបីរូបនោះ នឹងធ្វើឲ្យសាច់រឿងកាន់តែពិសេស។ កាលពីភាគទី 23 គឺលោកអ្នកបានជួបជាមួយតារាកិត្តិយសទី 01 រួចមកហើយនោះគឺកញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងល្បីមួយរូប ហើយក៏ជាអ្នកដែលចូលចិត្តផលិតវីដេអូកម្សាន្តបង្ហោះ លើបណ្ដាញសង្គមផងដែរ។

ចំណែកតារាកិត្តិយសទី 02 ដែលនឹងបង្ហាញខ្លួននៅភាគទី 27 គ្រោងនឹងចាក់ផ្យាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះវិញ គឺលោក វី យ៉ារ៉ូ ដែលជាតារាសម្ដែង និងជាពិធីករល្បីមួយរូបទៀតផង។
ចំណែកតារាកិត្តិយស 03 វិញនោះគឺ ជាតារាភាពយន្តជើងចាស់មួយរូបដែលទស្សនិកជនភាគច្រើនបានស្គាល់ យូរណាស់មកហើយ។ ប៉ុន្តែក្រុមការងារសុំលាក់សិនណា បើចង់ដឹងថាគាត់ជាអ្នកណា កុំភ្លេចតាមដានសំណើចគ្រួសារខ្ញុំ ភាគទី 30 លើ YouTube Smart Axiata។

ចំពោះភាគថ្មីខាងមុខនេះ ទស្សនិកជននឹងទទួលបាននូវចំណីអារម្មណ៍ប្លែក ព្រោះតែភាព កំប្លុកកំប្លែង ប៉ិនប្រសប់របស់តារាកិត្តិយស ដែលចូលខ្លួនមកកូរសាច់រឿងរួមគ្នា ជាមួយនឹងតួអង្គក្នុងសំណើចគ្រួសារខ្ញុំ។ កម្មវិធីនេះនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងផលិតកម្មកងចក្រភីកឈ័រ ក្រោមការដឹកនាំរឿងដោយលោក ឈរ ហ្សង់។