ដុតកម្ទេចចោល ផលិតផលគ្រឿងសំអាង ហួសកាលបរិច្ឆេទជាង ២០តោន នៅទីលានចាក់សម្រាមខណ្ឌដង្កោ

1 month ago 19

រាជធានីភ្នំពេញ៖ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានធ្វើការកប់បំផ្លាញចោលនូវផលិតផលគ្រឿងសំអាងចំរុះ ដែលហួសកាលបរិច្ឆេទជាច្រើនប្រភេទ របស់ប្រទេសកូរ៉េ ដែលគណៈកម្មាធិការ គ.ប.ផ.ក. បានរឹបអូស និងរក្សាទុកនាពេលកន្លងមក តាមដីការបង្គាប់របស់តុលាការ ។

គណៈកម្មាធិការ គ.ប.ផ.ក. បានសម្រេចកប់បំផ្លាញចោលជាបន្ទាន់ នូវផលិតផលគ្រឿងសម្អាងជាង ២០តោនទាំងនេះ នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយហេតុថា ផលិតផលគ្រឿងសំអាងចំរុះ ហួសកាលបរិច្ឆេទនិងសុពលភាពប្រើប្រាស់ទាំងនេះ មានការសាយភាយក្លិនមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

The post ដុតកម្ទេចចោល ផលិតផលគ្រឿងសំអាង ហួសកាលបរិច្ឆេទជាង ២០តោន នៅទីលានចាក់សម្រាមខណ្ឌដង្កោ appeared first on Khmer Breaking News.

Read Entire Article