តើ​មនុស្ស​ប្រភេទ​ណា ដែល​ងាយ​ប្រឈម​នឹង ជំងឺមហារីក​?

2 months ago 22

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​បុគ្គល​ដែល​ងាយ​កើតមាន​ជំងឺមហារីក​។ តើ​មាន​នរណា​ខ្លះទៅ​?

— បុគ្គល​ដែលមាន​អាយុ​ចន្លោះ​៥០​ឆ្នាំ​ដល់​៦០​ឆ្នាំ ប្រព័ន្ធ​ការពារ​រាងកាយ​នឹង​ធ្លាក់ចុះ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​មហារីកក្រពះ​ណាស់ ប្រសិនជា​ក្រពះ​របស់គេ​មិនបាន​ថែ​បានល្អ​ក្នុងពេល​វ័យក្មេង​។ ជាពិសេស អ្នក​ដែលមាន​សមាជិកគ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​អ្នក​អាច​កើត​បាន​គ្រប់ពេល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស្រា និង​បារី ហើយ​ខ្វះ​វីតាមីន​A/E/C​ក្នុង​រយៈពេល​យូរ ក៏​អាច​ប្រឈម​នឹង​មហារីកក្រពះ​ដូចគ្នា​។​

— អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​បំពង​ខ្លាញ់​ច្រើន ទម្លាប់​រស់នៅ​មិនល្អ ដោយ​ចូលចិត្ត​ជក់បារី និង​ញ៉ាំ​ស្រា ព្រមទាំង​តែង​ចូល​គេង​យប់​ជ្រៅ មហារីក​ពោះវៀន​ងាយ​មករក​អ្នកខ្លាំង​ណាស់​។​

— បុគ្គល​ដែល​ចូលចិត្ត​ជក់បារី នឹង​ងាយ​ប្រឈមមុខ​នឹង​មហារីក​សួត​ណាស់​។ ជាពិសេស អ្នក​ដែលមាន​អ្នកផ្ទះ​ធ្លាប់​កើត​ជំងឺ​នេះ ក្រោយ​អាយុ​៤៥​ឆ្នាំ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​គួរតែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ទើប​អាច​ចៀស​ពី​មហារីក​សួត​បាន​។

— អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​របស់​ផ្អាប់ គួរតែ​ប្រយ័ត្ន​ពី​មហារីក​បំពង់​អាហារ ជាពិសេស អ្នក​ដែល​ស្ថិតក្នុង​ចន្លោះ​៤៥​ឆ្នាំ​ដល់​៦៥​ឆ្នាំ គួរតែ​ប្រយ័ត្ន​ពី​មហារីក​ផ្នែក​នេះ​ឲ្យ​បាន​ខ្ពស់​៕

​អត្ថបទ​៖ health.com.kh


Read Entire Article