តេស្តក្រសែភ្នែករបស់អ្នក អ្វីដែលអ្នកបានឃើញមុនគេ នឹងបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ១០០%

2 weeks ago 6

មិនស្គាល់ខ្លួនឯងច្បាស់គឺជាអ្វីដែលត្រូវគិតពិចារណាឡើងវិញ។ ហើយគ្មានការសង្ស័យទេជីវិតទាំងមូលរបស់អ្នកនឹងពោរពេញដោយការរកឃើញដោយខ្លួនឯង។ ប៉ុន្តែមានផ្នែកជាច្រើននៃបុគ្គលិកលក្ខណៈរបស់អ្នកត្រូវបានបង្ហាញដោយកាយវិការ​ ឬការធ្វើអ្វីដោយសកម្មភាពផ្ទាល់របស់អ្នក ក្នុងនោះវាបានបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នកដូចជាចំណង់ចំណូលចិត្តរបស់អ្នកចំពោះអ្វីមួយ។

យោងតាម Brightside បង្ហាញពីវិធីជាច្រើនដែលអាចជួយឱ្យអ្នករកឃើញលក្ខណៈខុសៗគ្នានៃបុគ្គលិកលក្ខណៈរបស់អ្នកតាមការធ្វើតេស្តនេះជាពិសេសសម្រាប់ប្រិយមិត្តដើម្បីបង្ហាញជូនប្រិយមិត្តស្គាល់ខ្លួនអ្នកកាន់តែច្បាស់។

តើអ្នកបានឃើញអ្វីមុនគេ?

1.

– រន្ធសោរ ៖ អ្នកចូលចិត្តស្វែងយល់ពីអ្វីដែលអ្នកមិនយល់ រៀនអំពីអ្វីថ្មីៗ និងចង់ចាកចេញពីជីវិតឡូវឆាយ។ អ្នកប្រហែលជាចាប់អារម្មណ៍លើនរណាម្នាក់ ដូច្នេះត្រូវប្រាកដថាអ្នកគួរនិយាយទៅកាន់ម្នាក់នោះ។

– មនុស្សសម្រក់ទឹកភ្នែក ៖ អ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះអារម្មណ៍របស់អ្នក ហើយស្តាប់តាមបំណងប្រាថ្នារបស់អ្នក។ ក្នុងពេលជាមួយគ្នានេះអ្នកត្រូវការពេលវេលាដើម្បីសម្រាក និងជម្រុះចោលរឿងមិនល្អៗរបស់អ្នក។

2.

– មុខមនុស្ស៖ អ្នកជាមនុស្សសង្គមនិយម និងចង់ដឹងអំពីជីវិតអ្នកដទៃ។ សម្រាប់អ្នកអ្វីគ្រប់យ៉ាងគឺប្លែកនិងគួរឱ្យចាប់អារម្មណ៍។ អ្នកជាមនុស្សយកចិត្តទុកដាក់ខ្លាំងចំពោះរឿងលម្អិត មិនចេះតែលំៗទេ។

– ត្រី៖ អ្នករីករាយនឹងជីវិតរបស់អ្នក។ អ្នកជឿលើសំណាងនិងអនាគតដ៏រីករាយ។ សម្រាប់អ្នករឿងរ៉ាវលម្អិតគឺមានសារៈសំខាន់ណាស់។

3.

ទ្វារបើកចំហ៖ អ្នកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរហើយកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ អ្នកប្រឈមមុខនឹងអនាគតដោយគ្មានការភ័យខ្លាច។ អ្នកគឺជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកដទៃ។

កំណត់សំគាល់តន្ត្រី៖ ការបង្ហាញពីខ្លួនឯងគឺសំខាន់ចំពោះអ្នក។ អ្នកមានអារម្មណ៍ថាអ្នកមានអ្វីដែលសំខាន់ដើម្បីចែករំលែកជាមួយពិភពលោក។ កុំមើលទៅក្រោយហើយប្រថុយ។

4.

– បង្កាន់ដៃ ៖ វាប្រហែលជាពិបាកបន្តិចសម្រាប់អ្នកដើម្បីចេញពីជីវិតឡួយឆាយរបស់អ្នក។ អ្នកមានទំនោរទៅរកភាពស្ងប់ស្ងាត់ និងភ័យខ្លាចចំពោះមតិនិងទស្សនៈផ្សេងទៀតក្រៅពីទស្សនៈរបស់អ្នក។ លើកទឹកចិត្ត, អ្នកអាចធ្វើបានច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។

– មនុស្ស ៖ អ្នកជាមនុស្សដែលមានជំនឿចិត្តហើយដឹងច្បាស់ថាតើជីវិតមួយដែលល្អឥតខ្ចោះនឹងទៅជាយ៉ាងណា ហើយអ្នកធ្វើអ្វីគ្រប់យ៉ាងដើម្បីសំរេចវា។ អ្នកមិនហួសចិត្តលើរឿងអ្វីមួយទេ ហើយអ្នកតែងតែនៅទីនោះដើម្បីជួយអ្នកដទៃ។

5.

– មុខមនុស្ស ៖ អ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកគឺវិចារណញាណ ភាពរីករាយ ប្រាជ្ញា ការពេញចិត្ត និងការចង់ដឹងចង់ឃើញរបស់អ្នក។

– ផ្លែប៉ោម ៖ អ្នកជាមនុស្សត្រឹមត្រូវបំផុតទាក់ទងនឹងឥរិយាបថ អាកប្បកិរិយា និងទំនាក់ទំនង។

– មនុស្សអង្គុយ ៖ មានភាពរស់រវើកនិងមានតុល្យភាពគឺជាចរិតសំខាន់នៃរបៀបរស់នៅរបស់អ្នក។

តើ​អ្នក​បាន​ឃើញអ្វី​ខ្លះមុនគេ? តើអ្នកបានស្វែងយល់បន្ថែមអំពីខ្លួនអ្នកទេ? ចែករំលែកបទពិសោធន៍របស់អ្នកទៅកាន់អ្នកដទៃ!

អត្ថបទដោយ៖ ក្នុងស្រុក

The post តេស្តក្រសែភ្នែករបស់អ្នក អ្វីដែលអ្នកបានឃើញមុនគេ នឹងបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ១០០% appeared first on Knongsrok.

Read Entire Article