តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បន្ត​ចេញ​ល្បាត​តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​វៀតណាម

6 days ago 2

ខេត្តតាកែវ ៖ ដើម្បី​រក្សា​បាន​នូវ​បូរណភាព​ដែនដី សុខ​សន្តិភាព និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាច​កើត​មាន​ឆ្លងកាត់​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី នាង សុភា​រ៉ា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ចាត់តាំង​កម្លាំង​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា -​វៀតណាម (​តាកែវ​-​គៀន​យ៉ាង​) ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាប សា​វឿ​ន មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ធ្វើការ​ចុះ​ល្បាត​តាម​បង្គោល​ព្រំដែន ស្ថិត​ក្នុងភូមិ​ជាវ​ប្តី ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ​។

ការ​ចុះ​ល្បាត​គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ការពារ​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ការ​ប្រកប​របរ​ទទួលទាន និង​ធ្វើ​កសិកម្ម​ផ្សេង​ៗ​។ ជា​ការ​កត់សម្គាល់ គឺ​ពុំ​មាន​បទល្មើស​ឆ្លង​ដែន ឬ​មាន​បញ្ហា​អសន្តិសុខ ក្នុង​តំបន់​នេះ​ឡើយ​។ កងកម្លាំង​ទាំងអស់​បាន​បន្ត​ចុះ​ល្បាត​ជាប់​ជា​ប្រចាំ​តាម​ផែនការ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ​ទី​៣ បាន​ដាក់ចុះ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ សំដៅ​ធានា​ការពារ​ឲ្យ​បាន​ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​កម្ពុជា ស្រប​តាម​មាគ៌ា​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​៕ ដោយ ៖ សុខ សា​រ៉ា​យ

Read Entire Article