ថ្មីចែស​ទៀតហើយ​! ច្រឡំ​ម៉ូតូ​គ្នា សំខាន់​គឺថា​សោ Scoopy ត្រូវ​គ្នា​ទៀត​…. (​វីដេអូ​)

1 week ago 5

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​មែនទែន គ្រា​ដែល​ស្ត្រី​ម្នាក់​បាន​ជិះ​ច្រឡំ​ម៉ូតូ Scoopy គេ ហើយ​ជិះ​ចាកចេញ​ទៅផ្ទះ​ប្រុយ​តែម្តង​។ អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​ត្រង់​ថា​សោរ​ម៉ូតូ Scoopy របស់គាត់ ក៏ត្រូវ​គ្នា​នឹង​ម៉ូតូ Scoopy ដែល​បាន​ជិះ​ច្រឡំ​នោះ​។ ប៉ុន្តែ ករណី​ដ៏​កម្រ​នេះ ត្រូវបាន​គេ​ជឿថា មូលហេតុ​ដោយសារ​មួយ​ក្នុងចំណោម​ម៉ូតូ​ទាំងពីរ ឈានដល់​ដំណាក់កាល​ប្រអប់​សោរ​លុង​ខ្លាំង ដែល​អាច​សោ​ប្រភេទ​ណា​ក៏​អាច​ចាក់​ត្រូវ​ដែរ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ម្ចាស់​តូប​លក់​អី​វាន់​ចាប់ហួយ គ្រឿងក្រអូប និង​ភេសជ្ជៈ​គ្រប់មុខ ឈ្មោះ អ៊ី អ៊ុន បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំម្ចាស់​តូប អ៊ី អ៊ុន លក់​គ្រឿងទេស សូម​ម្ចាស់​ម៉ូតូ Scoopy ដែល​បាន​ច្រឡំ មាន​រូបរាង​ភិនភាគ​ខាងលើ សូម​យក​ម៉ូតូ​មក​ប្តូរ​ផង​។

​លេខ​ទូរស័ព្ទ​ម្ចាស់​ម៉ូតូ 092 631 821 សូមជួយ​ចែករំលែក ឲ្យ​ឆាប់​បាន​ម្ចាស់​ម៉ូតូ​បាន​ដឹងផង​។​»

​ទោះយ៉ាងណា ក្រោយពី​បានដឹងថា​ខ្លួន​ច្រឡំ ស្ត្រី​នោះ​ក៏បាន​យក​ម៉ូតូ Scoopy នោះ មក​ប្រគល់ជូន​ម្ចាស់​គេ​វិញ​រួចហើយ​ផងដែរ​។ បើ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ហេតុការណ៍​ជិះ​ម៉ូតូ​ច្រឡំ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ហើយ​បងស្រី​នោះ​ក៏បាន​យកមក​ប្រគល់​ម៉ូតូ​ដែល​ច្រឡំ​ឲ្យ​ម្ចាស់​គេ​វិញ នៅ​ម៉ោង​ប្រហែល ១​រសៀល​ថ្ងៃ​ដដែល​។ នេះ​បើតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ផុស​បញ្ជាក់​ឲ្យ​ដឹង​៕ ដោយ​៖ លឹម ហុង​

Read Entire Article