ថ្មីចែស ! បុរសម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនពីបទរំលោភលំនៅដ្ឋាន…

1 month ago 10

ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២៣និង៥៥នាទី មានករណីលួចចូលលំនៅឋាន ដោយកាច់ជញ្ជាំងស័ង្កសី ចូលទៅក្នុងបន្ទប់សំយាបជាប់ក្រោមផ្ទះរបស់ឈ្មោះ ដេត ដេម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ បានភ្ញាក់ទាន់ឃើញជនសង្ស័យនៅក្នុងបន្ទប់ក៏ស្រែកថាចោរៗ ពេលនោះជនសង្ស័យក៏សំងំនៅក្នុងបន្ទប់ ហើយម្ចាស់ផ្ទះក៏បានហៅទូរស័ព្ទឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានទៅជួយអន្តរាគមន៍។

តាមរបាយការណ៍លោកវរសេនីយ៍ទោ ហែម មុនី អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យាត ចាន់ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ដែលមានទីលំនៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បច្ចុប្បន្នជាកម្មករបណ្ដោះអាសន្នធ្វើប្រឡាយទឹក នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា ជនសង្ស័យមានសភាពដូចមនុស្សបែកថ្នាំ បន្ទាប់ពីមានការសួរនាំពីសមត្ថកិច្ច ហើយជនសង្ស័យបានសារភាពថាខ្លួនធ្លាប់បានប្រើប្រាស់ថ្នាំញៀន ជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីចាត់ការទៅតាមនីតិវិធី៕

ដោយ៖ សុភាព២

The post ថ្មីចែស ! បុរសម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនពីបទរំលោភលំនៅដ្ឋាន… appeared first on Khmer Breaking News.

Read Entire Article