ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់

4 months ago 149

នៅ​ពេល​ដែល​កូន​តូច​បៅ​ឈ្លក់​យើង​ពិតជា​បារម្ភ​ខ្លាំង​ណាស់ ដូចនេះ​ហើយ​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូន​បៅ​ទៅ​មាន​អាការៈ​បែប​នោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ប្រភេទ​ទារក​ងាយ​បៅ​ឈ្លក់​ដូច​ខាងក្រោម៖

ទារក​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់ ទារក​មាន​បញ្ហា​បេះដូង ទារក​មិន​គ្រប់​លក្ខណៈ​ពី​កំណើត​ដូចជា​ឆែប​មាត់ ឬ​ក្រអូម​មាត់ ក​ក្រពះ​តូច ទារក​ក្អែ​ញឹកញាប់

ក្រៅ​ពី​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​របស់​ទារក​នោះ​ហើយ នៅ​មាន​កាយវិការ​ឲ្យ​ទារក​បៅ ឬ​ការ​បំបៅ​មិន​បាន​ត្រឹមត្រូវ ក៏​ជា​ហេតុ​នាំឲ្យ​កូន​ឈ្លក់​ដូច​គ្នា​ដូចជា៖

ឲ្យ​កូន​គេង​បៅ បំបៅ​ទារក​ទាំង​កំពុង​គេង ប្រឡែង​លេង​ជាមួយ​កូន​ទាំង​កំពុង​បៅ ពេល​លើក​កូន​បំបៅ​ក្បាល​ទាប​ជាង​គូទ

វិធី​ការពារ​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​នៅ​ពេល​បំបៅ ព្រោះ​បើ​ឈ្លក់​ច្រើន​ដង​ពេក វា​ប៉ះពាល់​រលាក​ផ្លូវ​ដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ ហើយ​ធ្វើឲ្យ​ទារក​មិន​សូវ​ឡើង​ទម្ងន់។ ដូចនេះ​ត្រូវ​ធ្វើ​បែប​នេះ ទើប​កូន​មិន​ឈ្លក់៖

ពេល​លើក​ទារក​ឲ្យ​បៅ​ដោះ យើង​ត្រូវ​លើក​ថ្នម​ៗ រួច​យក​មក​ផ្អឹប​ដើមទ្រូង ហើយ​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​គូទ កុំ​បង្ខំ​កូន​ឲ្យ​បៅ នៅ​ពេល​បៅ បើ​កូន​ក្អក ឬ​យំ ត្រូវ​ដក​ក្បាល​ដោះ​ចេញ​ពី​មាត់ ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ

វិធី​ជួយ​សង្គ្រោះ​ពេល​កូន​ឈ្លក់​ទឹក​ដោះ គឺ​យើង​ត្រូវ​លើក​បញ្ឈរ និង​រឹត​ខ្នង ហើយ​កុំ​អាល​ទាន់​ឲ្យ​កូន​បៅ​បន្ត​ទៀត និង​ព្យាយាម​ជូត​សម្អាត​មាត់ ច្រមុះឲ្យ​បាន​ស្អាត។

អត្ថបទពាក់ព័ន្ធ

ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់? ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ? ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ appeared first on Hello Krupet.

Read Entire Article