ទីបំផុតយានអឺរ៉ុប Solar Orbiter ហោះឆ្វែលព្រះអាទិត្យជាលើកដំបូង

2 weeks ago 21

(អឺរ៉ុប)៖ យានអវកាស Solar Orbiter ទើបតែបានធ្វើដំណើរហោះឆ្វែលទៅកៀកនឹងព្រះអាទិត្យជាលើកដំបូង នៅថ្ងៃអង្គារនេះ គឺនៅចម្ងាយ ៧៧លានគីឡូម៉ែត្រ (ក្នុងទីអវកាសដ៏ធំមហាសាល ចម្ងាយរាប់លាននេះ ត្រូវគេចាត់ទុកជាចម្ងាយជិតមួយ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

យាន Solar Orbiter ឬ Solo ត្រូវបានបាញ់ចេញពីផែនដីកាលពីខែកុម្ភៈ ឆ្នាំ២០២០ និងកំពុងស្ថិតក្រោមបេសកកម្ម ដែលសំដៅស្វែងយល់ អំពីចរិតលក្ខណៈនៃសកម្មភាពរបស់ព្រះអាទិត្យ។ ការហោះឆ្វែលនៅថ្ងៃនេះ បានធ្វើឲ្យ SolO ស្ថិតនៅចន្លោះគន្លងគោចររបស់ភពសុក្រ (Venus) និងភពពុធ (Mercury)។ ប៉ុន្មានឆ្នាំតទៅមុខទៀត SolO នឹងធ្វើការហោះឆ្វែលព្រះអាទិត្យឲ្យកាន់តែកៀក គឺអាចដល់ ៤០លានគីឡូម៉ែត្រ។

គិតត្រឹមថ្ងៃអង្គារនេះ មានតែបេសកកម្មសរុបត្រឹម ០៣ប៉ុណ្ណោះ ដែលបានហោះចូលទៅឆ្វែលព្រះអាទិត្យនោះគឺ Helios 1 & 2, Parker Solar Probe (របស់អង្គការ NASA), និងចុងក្រោយគេ Solar Orbiter នេះឯង។ យាន SolO គឺជាយានអវកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលត្រូវបានដំឡើងនៅចក្រភពអង់គ្លេស ដោយក្រុមហ៊ុន Airbus របស់បារាំង៕

Read Entire Article