ទីបំផុតអ្នកជំងឺ COVID-19 នៅកម្ពុជា ជាសះស្បើយអស់ហើយ

1 month ago 24

ជា​ដំណឹង​ល្អ​នៅ​ព្រឹក​នេះ ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា អ្នក​ជំងឺ COVID-19 ម្នាក់​នោះចុងក្រោយគេ បាន​ជា​សះស្បើយ​ហើយ។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ គឺ​គ្មាន​នោះ​ទេ ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ៣៥ ថ្ងៃ​មក​ហើយ។

ចំពោះ​ស្ត្រី​ដែល​ជា​សះស្បើយ​ក្រោយ​គេ​បង្អស់​នេះ គឺ​នៅ​ខេត្ត​បន្ទាយមានជ័យ អាយុ ៣៥ ឆ្នាំ និង​ទើប​បញ្ជូន​មក​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតកាលពីថ្ងៃ ៨ ខែឧសភា ហើយត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ក្រោយ​ធ្វើ​តេស្ត​អវិជ្ជមាន COVID-19 ២ ដង​រួច​មក។

តួលេខ​អ្នក​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ១៦ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ត្រឹម ១២២ នាក់ ហើយ​ព្យាបាល​ជា​សះស្បើយ​អស់​ទាំង ១២២នាក់ និង​គ្មាន​អ្នក​ស្លាប់​ទេ។

COVID-19

COVID-19

COVID-19COVID-19

 

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ទីបំផុតអ្នកជំងឺ COVID-19 នៅកម្ពុជា ជាសះស្បើយអស់ហើយ appeared first on Hello Krupet.

Read Entire Article