ទីបំផុត..! ឌីជេ តាប៊ុយ និយាយប៉ះពាល់ដល់ទូរទស្សន៍ជាតិ ទទក បង្ហោះសារសុំទោស…

1 week ago 4

ភ្នំពេញ៖ ឌីជេ តាប៊ុយ ពិធីករកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MYTV បានចេញមុខសុំទោសជាសាធារណៈ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម បន្ទាប់ពីមានការប្រតិកម្មពីមន្ត្រីក្រសួងព័ត៌មាន ទៅលើការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក)។

តាមរយៈបណ្តាញសង្គម លោក តាប៊ុយ បានសរសេរសារបង្ហោះយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំ ជាពិធីករក៏ដូចជាផលិតករ នៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗ នឹងអភ័យទោស សម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ។
ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់ និង គោរពរៀមច្បង ជាពិសេសពេញចិត្តនឹងទឹកដមសំឡេងរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ»៕

The post ទីបំផុត..! ឌីជេ តាប៊ុយ និយាយប៉ះពាល់ដល់ទូរទស្សន៍ជាតិ ទទក បង្ហោះសារសុំទោស… appeared first on Khmer Breaking News.

Read Entire Article