ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជិត​១​ម៉ែត្រ​

2 weeks ago 5

​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១០​តុលា​នេះ​បាន​ឲ្យ​ដឹងថា ស្ថានភាព​កម្ពស់​ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ។

​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​នា​ព្រឹក​ថ្ងៃនេះ ធៀប​នឹង​កម្ពស់​ទឹកស្ទឹង​អតិបរមា​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ បាន​ស្រក​ចុះ​ដូចខាងក្រោម ៖
– នៅ​សំណង់​ទ្វារ​ទឹក​៧​មករា ស្រក​ចុះ ០,៧០​ម៉ែត្រ​
– នៅ​តំបន់​ចាប់ពី​ផ្លូវជាតិ​លេខ​៣ ដល់​ស្ពាន​សាក់​សំពៅ ស្រក​ចុះ ០,៨០​ម៉ែត្រ​
– នៅ​តំបន់​ចាប់ពី​វត្ត​សាក់​សំពៅ ដល់​ស្ពាន​ស្ទឹង​ព្រែក​ជ្រៃ ស្រក​ចុះ​ពី ០,៩០-១,១០​ម៉ែត្រ ។​

​គិត​ត្រឹម​ពី​ពេលព្រឹក​វេលា​ម៉ោង ៧​និង​០០ ដល់​វេលា​ថ្ងៃត្រង់​ម៉ោង ១២​និង​០០ នេះ គឺ​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ចុះ​បន្ថែម ០,១៤​ម៉ែត្រ ដោយសារ​បរិមាណ​លំហូរ​ទឹក​មកពី​ប្រភព​ខាងលើ (​រលាំង​ជ្រៃ​) បាន​ថមថយ​ចុះ និង​មិនមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ ។​

​សូមបញ្ជាក់​ជូនជ្រាប​ថា កម្ពស់​ទឹក​នៅ​សំណង់​ទ្វារ​ទឹក ៧​មករា នាពេលនេះ គឺ​កម្រិត​កម្ពស់​ទ្វារ​ទឹក​ខាងមុខ ៥,៩៦ ម៉ែត្រ ហូ​រលើ​ទំនប់​បង្ហៀរ​កម្ពស់ ១,១៦ ម៉ែត្រ ,​កម្ពស់​ទ្វារ​ទឹក​ក្រោយ ៨,៨២ ម៉ែត្រ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

Read Entire Article