ធនាគារកណ្តាលប្រទេសថៃ បង្ហាញពីវិធានការថ្មីដើម្បីទប់ស្កាត់ការពង្រឹងប្រាក់បាតថៃ

1 week ago 5

នៅក្នុងវិធានការណ៍ដ៏មុតមាំដែលត្រូវបានរៀបចំឡើងដើម្បីធ្វើអោយមានតុល្យភាព លំហូរមូលធន ធនាគារកណ្តាលប្រទេសថៃ កាលពីថ្ងៃសុក្របានប្រកាសពីវិធានការណ៍ថ្មីៗដែលអនុញ្ញាតឱ្យប្រជាជនថៃដាក់ប្រាក់និងផ្ទេរប្រាក់ដោយសេរីនៅក្នុងគណនីបញ្ញើរូបិយ ប័ណ្ណបរទេស និងដើម្បីវិនិយោគដោយផ្ទាល់បន្ថែមទៀតនៅក្នុងមូលបត្របរទេស។ វិធានការនេះកើតមានឡើងបន្ទាប់ពី ធនាគារកណ្តាលថៃ ព្រមានថាការពង្រឹងប្រាក់បាត អាចប៉ះពាល់ដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រទេសថៃដែលជួបភាពផុយស្រួយ។

លោក Vachira Arromdee ជំនួយការទេសាភិបាលធនាគារថៃ Bank of Thailand បាននិយាយកាលពីថ្ងៃសុក្រថាវិធានការណ៍នេះនឹងជួយឱ្យក្រុមហ៊ុននាំចេញអាចគ្រប់គ្រងសាច់ប្រាក់និងហានិភ័យប្តូរប្រាក់បរទេសប្រកបដោយប្រសិទ្ធភាព។ លោក Vachira បាននិយាយថាធនាគារថៃ (BOT) បានតាមដាននិងធ្វើអន្តរាគមន៍យ៉ាងដិតដល់នៅក្នុងទីផ្សារដែលចាំបាច់ដើម្បីកំណត់ភាពងាយប្រែប្រួលរូបិយប័ណ្ណហួសកំរិត។

ធនាគារថៃ (BOT) បានបន្ធូរបន្ថយបទប្បញ្ញត្តិទាក់ទងនឹងការវិនិយោគលើមូលបត្របរទេស។ ទាំងនេះរួមបញ្ចូលទាំងការបង្កើនដែនកំណត់វិនិយោគ និងបន្ថែមផលិតផលហិរញ្ញវត្ថុដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការពង្រីកជម្រើសវិនិយោគសម្រាប់ប្រជាជននិងបង្កើនការធ្វើពិពិធកម្មផលប័ត្រ។ ដែនកំណត់នៃការវិនិយោគសម្រាប់វិនិយោគិនលក់រាយ ត្រូវបានបង្កើនពី ២សែនដុល្លារក្នុងមួយឆ្នាំដល់ ៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ដូច្នេះមិនមានដែនកំណត់វិនិយោគនៅក្នុងមូលប័ត្របរទេសតាមរយៈស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកដូចជាក្រុមហ៊ុនឈ្មួញជើងសា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនោះទេ។ លោក Vachira បាននិយាយថាដែនកំណត់នៃការវិនិយោគលើទ្រព្យសម្បត្តិបរទេសសម្រាប់វិនិយោគិន ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការមូលបត្រ (SEC) ។




The post ធនាគារកណ្តាលប្រទេសថៃ បង្ហាញពីវិធានការថ្មីដើម្បីទប់ស្កាត់ការពង្រឹងប្រាក់បាតថៃ appeared first on Khmer Breaking News.

Read Entire Article