ធូរទ្រូងបន្តិច ! ក្រពើដែលបានរួចចេញពីកសិដ្ឋាន ពេលនេះត្រូវអាជ្ញាធរចាប់បានហើយ

2 weeks ago 8

ភ្នំពេញ៖ នាវេលាម៉ោង១៨និង៤៥នាទី នៅល្ងាចថ្ងៃទី១៧ ខែតុលា​ ឆ្នាំ​២០២០ អាជ្ញាធរបានរាយការណ៌ឲ្យដឹងថា សត្វ​ក្រពើ​មួយ​ក្បាល​ ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ភ្នំពេញ​ ខណ:នេះ​អាជ្ញាធរចាប់បានហេីយ​ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានសត្វក្រពើ១ក្បាល មានទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីពីកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ខ្លាចសត្វក្រពើនេះប្រហារ។

ប៉ុន្តែក្នុងខណៈពេលនេះលែងមានអ្វីដែលគួរឲ្យបារម្ភហើយ ព្រោះអាជ្ញាធរចាប់បានក្រពើនេះវិញហើយ ៕

 

The post ធូរទ្រូងបន្តិច ! ក្រពើដែលបានរួចចេញពីកសិដ្ឋាន ពេលនេះត្រូវអាជ្ញាធរចាប់បានហើយ appeared first on Khmer Breaking News.

Read Entire Article