ធ្វើបុណ្យសព រាំចាក់ក្បាច់ ជូនដំណើរអ្នកស្លាប់

4 weeks ago 17

រាជធានីបាងកក៖ បុរស​ម្នាក់ បានផ្ដាំផ្ញើ​បងប្អូន និងមិត្តភក្ដិថា បើគាត់ស្លាប់ សូម​សាច់ញាតិកុំយំ ប៉ុន្ដែត្រូវរាំលេងឲ្យសប្បាយ លុះពេលគាត់ស្លាប់ បង​ប្អូន​​បានជួល​ក្រុមស្រីស្អាត​រាំ Coyote មករាំ ដើម្បីបំពេញតាមបំណងរបស់​សព​។ ហេតុការណ៍បុណ្យសពដ៏ចម្លែក និងគួរឲ្យចង់សើចនេះ បានកើត​ឡើង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងខេត្ត Suphanburi ។

បើតាមសារព័ត៌មានថៃ The Nation  បានផ្សាយ នៅថ្ងៃទី៣០ ខែតុលា ថា ពិធីបុណ្យសព ​ក្លាយទៅជារឿងកំប្លែងនេះ បានកើតឡើង នៅក្នុងខេត្ត Suphanburi ។ រីឯការជួលក្រុមរាំ Coyote មករាំ នៅក្នុងពិធី​បុណ្យ​សពនេះ ​ធ្វើឡើង តាមបំណងរបស់សព​។

បើតាមមិត្តភក្ដិរបស់ជនរងគ្រោះ បានឲ្យដឹងថា ​ជនរងគ្រោះ ឈ្មោះ  Kritsana Wongkasem ហើយគាត់ចូលចិត្ដដើរ​លេងជាមួយ​មិត្ដ​ភក្ដិស្រីៗ ជាពិសេស​ ក្រុមនារីរាំសិចស៊ី Coyote ។ គាត់បានផ្ដាំថា ប្រសិនបើថ្ងៃណាមួយ គាត់ស្លាប់ គាត់ចង់​ឲ្យពួកគេរាំ នៅក្នុងពិធីបុណ្យ​សពរបស់គាត់។ លុះក្រោយមក គាត់​បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ នៅតាមដងផ្លូវ ទើបក្រុមគ្រួសារសម្រេច យកក្រុមរាំសិចស៊ីមករាំ នៅក្នុងពិធីបុណ្យសពរបស់គាត់។

បើតាមម្ដាយរបស់ជនរងគ្រោះ បានឲ្យដឹងថា  បើកូនបានផ្ដាំយ៉ាង​នេះទៅ​ហើយ មានតែធ្វើយ៉ាងហ្នឹងទៅ ហើយ​មិត្តភក្តិរបស់គេ ក៏នឹងធ្វើអ្វីៗ ដើម្បី​សេចក្ដី​សុខសប្បាយផងដែរ៕

The post ធ្វើបុណ្យសព រាំចាក់ក្បាច់ ជូនដំណើរអ្នកស្លាប់ appeared first on Khmer Breaking News.

Read Entire Article