នី​ឡាប​ង្ហោះ​រូប​៣​សន្លឹក អ្នកគាំទ្រ​គាំង​ដោយសារ​ឃើញ​ពោះធំ​

1 week ago 5

​ភ្នំពេញ​៖ កញ្ញា​នី​ឡា ដែលជា​តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី និង​ត្រូវជា​កូនស្រី​សំណព្វចិត្ត​របស់​អ្នកដឹកនាំ​រឿង​កំប្លែង លោកតា​វ៉ិ​ច​ទ័​រ កាលពី​ថ្ងៃ​ម្សិលមិញ បាន​បង្ហោះ​រូប​៣​សន្លឹក ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​សង្កេតឃើញថា ពោះ​របស់​នាង​ហាក់​ធំ​ឡើង ដូចជា​មនុស្ស​កំពុងទ​ម្ង​ន់​៥​ខែ​អ៊ីចឹង ជាមួយនិង​caption ថា កុំ​មាត់ ភ្លាមៗ​ក្រោយ​ការ​បង្ហោះ​មាន​ហ្វេ​ន​ជាច្រើន បាន​ចូលមក​ខំ​មិន​សួរថា idol ពោះធំ​មែន​? ប៉ុន្មាន​ខែ​ហើយ​ចែ​? ចំណែកឯ​អ្នកខ្លះ​ទៀតថា idol សម្តែង​សម​ណាស់​។​

​យ៉ាងណាក៏ដោយ យើង​មិនទាន់​ដឹងថា កញ្ញា​នី​ឡា ទម្ងន់​មែន ឬ​គ្រាន់តែ​ជា​ឈុត​ឆាក​សម្តែង​រឿង​នោះទេ តែ​កន្លងមក យើង​ក៏​ដឹង​ហើយ​ថា កញ្ញា​មាន​គូរ​ស្នេហ៍​រួចទៅហើយ ថែមទាំង​ល្អូក​ល្អឺ​ន​នឹង​គ្នា​ខ្លាំង​ទៀតផង​៕

​ដោយ ៖ កុលាប ក្រហម​

Read Entire Article