បង្កើនចំណេះដឹងរបស់អ្នក! ជាមួយរឿងក្តីទាំង ៣ នេះ ជ្រើសចម្លើយរបស់អ្នក ហើយផ្ទៀងផ្ទាត់!

2 weeks ago 6

រឿងរ៉ាវទាំង ៣ ខាងក្រោមនេះនឹងតេស្តស្មារតីរបស់អ្នក វាមានប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យផងដែរ។ ហើយក៏អាចជួយធ្វើឱ្យប្រសើរឡើងនូវវាក្យសព្ទរបស់កុមារនិងជួយមនុស្សចាស់ជៀសផុតពីជំងឺវង្វេងស្មារតី។

ដើម្បីកុំឱ្យរង់ចាំយូរតោះ ទៅស៊ើបអង្កេតរឿងក្តីទាំង ៣ នេះទាំងអស់គ្នា ហើយផ្ទៀងផ្ទាត់ចម្លើយរបស់អ្នកថាតើ អ្នកពិតជាខ្លាំងប៉ុណ្ណា?

១. តើទ្វារមួយណាជាទ្វារសុវត្ថិភាព?

3558010 7171910 899261 0 1532856682 1532856809 720 1 1532856809 728 Cdbb8359d9 1533198585សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលព្រឹកមួយក្មេងស្រីតូចម៉ារីតិបានជាប់នៅក្នុងប្រាសាទមួយនៅកូស្តារីកា។ មានទ្វារ ៤ ប៉ុន្តែមានតែទ្វារមួយប៉ុណ្ណោះដែលអាចរំដោះខ្លួនឱ្យមានសេរីភាព។ ទ្វារបានបើកឡើងដូចខាងក្រោមៈ

១. ឡាវ៉ាមនុស្សណាដែលចូលទៅនឹងរលាយភ្លាមៗ

២. ត្លុកឃាតករដែលនឹងវាយមនុស្សរហូតដល់ស្លាប់

៣. ទ្វារត្រជាក់កក អ្នកណាដែលចូលទៅនឹងកកស្លាប់

៤. ប៉ូលីសនឹងបាញ់សម្លាប់បុរសឬស្ត្រីដោយមិនរើសមុខ

តើទ្វារមួយណាដែលក្មេងស្រីនេះគួរជ្រើសរើសដើម្បីរួចជីវិត?

២. លោកជេមស៍ត្រូវបានគេសម្លាប់។

3557760 7172210 899261 4 0 1532858111 1532858152 720 1 1532858152 728 Cdbb8359d9 1533198585សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកជេមស៍ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងបន្ទប់របស់គាត់។ បន្ទប់មិនមានបង្អួចទេហើយទ្វារត្រូវបានចាក់សោ។ មនុស្សតែ ៤ នាក់ប៉ុណ្ណោះដែលមានកូនសោរបន្ទប់ត្រូវបានហៅទៅសាកសួរ។

Sophia ជាអ្នកបំរើ ៖ “ ខ្ញុំបានចូលបន្ទប់ដាស់លោកជេម៍ ខ្ញុំបានឃើញគាត់ស្លាប់បាត់ទៅហើយ បន្ទាប់មកខ្ញុំក៏បានស្រែក!”

John ជាមេការ ៖ “ ពេលខ្ញុំបានលឺសម្លេងស្រែក ខ្ញុំរត់ចូលបន្ទប់ បើកភ្លើងហើយឃើញលោកជេម៍ជាមួយកាំបិតនៅករបស់គាត់” ។

Sarah ជាអ្នកគ្រប់គ្រង ៖​ “ ខ្ញុំបានស្ទុះទៅតាមចន នៅពេលដែលគាត់បានបើកភ្លើង បន្ទប់គឺសុទ្ធតែឈាមទាំងអស់”។

Jack ចុងភៅ ៖ “ ខ្ញុំកំពុងរៀបចំអាហារពេលព្រឹកហើយខ្ញុំមិនបានដឹងអ្វីកើតឡើងទេ”។

តើនរណាជាសម្លាប់លោកជេម៍?

៣. ឃាតកម្មនៅក្នុងកន្លែងសូណា។

3557960 7664610 2 0 1532962744 1532962754 1600 1 1532962754 728 Cdbb8359d9 1533198585សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មានមិត្តភក្តិ ៤ នាក់តែងតែទៅសូណាជាមួយគ្នា។ ពួកគេក៏តែងតែយករបស់ខ្លះទៅជាមួយដែរ។ Jack ដែលជាតន្ត្រីករម្នាក់បានយកអាយផតមួយដើម្បីស្តាប់តន្ត្រី។  Steve ដែលជាអ្នកជំនាញខាងធនាគារបានយកដបទឹកទៅជាមួយគាត់។ Patrick និង Michael គឺជាមេធាវីហើយបានយកឯកសារមួយចំនួនដើម្បីយកទៅអាន។

ថ្ងៃមួយ Patrick ត្រូវបានគេរកឃើញថាបាត់បង់ជីវិត។ គាត់ត្រូវបានគេសំលាប់ដោយវត្ថុមុតស្រួច។ ប៉ូលិសបានមកដល់កន្លែងកើតហេតុភ្លាមៗហើយធ្វើការស៊ើបអង្កេត។ ប៉ូលិសមិនបានឃើញភត្ថុតាងអ្វីនោះទេ។

តើរឿងនេះអាចកើតឡើងយ៉ាងដូចម្តេច?

 

ចម្លើយ៖

ចម្លើយទី ១ ៖ ទ្វារទី ៤ ។ ប៉ូលីសនឹងបាញ់សម្លាប់បុរសឬស្ត្រី ប៉ុន្តែម៉ារីមិនមែនជាមនុស្សពេញវ័យទេ។

ចម្លើយទៅ ២ ៖ អ្នកសម្លាប់គឺជា Sophia ។ ប្រសិនបើបន្ទប់នោះងងឹត នាងនឹងមិនបានឃើញលោក James ដេកស្លាប់នៅទីនោះទេ ដរាបណានាងជាអ្នកធ្វើរឿងនេះ។

ចម្លើយទី ៣ ៖ Steve ជាអ្នកសម្លាប់ Patrick ព្រោះដោយសារតែ​ Steve​ បានយកដបទឹកទៅជាមួយគាត់ហើយក្នុងដបទឹកនោះមានទឹកកកមុតស្រួច។ អាវុធនោះបានរលាយទៅហើយនៅពេលដែលប៉ូលិសបានទៅដល់កន្លែងកើតហេតុ។

អត្ថបទដោយ៖ ក្នុងស្រុក

The post បង្កើនចំណេះដឹងរបស់អ្នក! ជាមួយរឿងក្តីទាំង ៣ នេះ ជ្រើសចម្លើយរបស់អ្នក ហើយផ្ទៀងផ្ទាត់! appeared first on Knongsrok.

Read Entire Article