បង្ក្រាប​អ៊ិន​ធើ​ណេ​ត​២៤​ម៉ោង​យីហោ Net7777​ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់​

1 week ago 2

​ភ្នំពេញ​៖​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ដោយមាន​ការសម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ ឆែកឆេរ និង​បង្ក្រាប​ទីតាំង​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ជ្រក​ក្រោម​ស្លាក​អ៊ិន​ធើ​ណេ​ត​២៤​ម៉ោង យីហោ Net7777 ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់ និង​ចាប់យក​វត្ថុតាង​មួយចំនួន​។​

​ដោយ​ទទួលបាន​ការឯកភាព​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កម្លាំង​ក្រុម​ប្រតិបត្តិការ ដោយមាន​ចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ ឆែកឆេរ និង​បង្ក្រាប​ទីតាំង​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ជ្រក​ក្រោម​ស្លាក​អ៊ិន​ធើ​ណេ​ត​២៤​ម៉ោង មាន​ទីតាំង​ដូចខាងក្រោម​៖
១. យីហោ Net7777 ស្ថិតនៅ​ផ្ទះ​លេខ​៨៦​បេ ផ្លូវ​លេខ​១៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។​
២. ស្ថិតនៅ​ផ្ទះ​លេខ ៤៥​ដេ ផ្លូវ​លេខ ៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​
៣. ស្ថិតនៅ​ផ្ទះ​លេខ ៨៣​បេ​អឺ​សូន្យ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

​ជា​លទ្ធផល នៃ​ប្រតិបត្តិការ​ខាងលើ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់ ស្រី​០៤​នាក់ និង​ចាប់យក​វត្ថុតាង​មួយចំនួន ហើយ​បាន​នាំមក​កាន់​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

Read Entire Article