បុគ្គលិក​ជាង ៤០​នាក់​ធ្វើការ​នៅ​វិមាន​ប្រធានាធិបតី​អាហ្គានីស្ថាន ឆ្លង​វីរុស​កូ​រ៉ូ​ណា​

2 months ago 161

​បុគ្គលិក​ជាច្រើន​នាក់​ដែល​បម្រើការ នៅ​វិមាន​ប្រធានាធិបតី​អាហ្គានីស្ថាន ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា មាន​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​ដំបូង​ឡើង មានការ​រាយការណ៍​ថា បុគ្គលិក​ចំនួន ២០​នាក់​មាន​ផ្ទុក​វីរុស ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កាសែត New York Times បាន​ចុះផ្សាយ​ថា ចំនួន​អ្នក​ឆ្លង​វីរុស នៅ​វិមាន​ប្រធានាធិបតី បាន​កើន​ឡើងដល់ ៤០​នាក់​។​

​រដ្ឋាភិបាល​អាហ្គានីស្ថាន មិនទាន់​បានធ្វើការ​អត្ថាធិប្បាយ លើ​បញ្ហា​នោះ​នៅឡើយ​ទេ ហើយក៏​គ្មាន​ការ​លើកឡើងថា ប្រធានាធិបតី​អាហ្គានីស្ថាន លោក Ashraf Ghani​មាន​ឆ្លង​វីរុស​ដែរ​។​

​លោក​ប្រធានាធិបតី Ashraf Ghani ដែល​បច្ចុប្បន្ន​មាន​វ័យ ៧០​ឆ្នាំ បាន​ខូច​ផ្នែក​ខ្លះ​នៃ​ក្រពះ​របស់គាត់ ដោយសារតែ​ជំងឺមហារីក​ក្នុង​ឆ្នាំ​ទសវត្ស​ន៍​ឆ្នាំ ៩០​។​

​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ថ្លែងប្រាប់ AFP នៅ​ថ្ងៃ​សៅរ៍​ថា “​មនុស្ស​ចំនួន ២០​នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​វិមាន​ប្រធានាធិបតី​។ ទោះយ៉ាងណា ព័ត៌មាន​នោះ ត្រូវបាន​គេ​រក្សាទុក ដើម្បី​កុំ​ឲ្យ​មានការ​ភ័យខ្លាច​”​។​

​សូមបញ្ជាក់ថា ប្រទេស​អាហ្គានីស្ថាន មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 សរុប​ចំនួន ៩៣៣​នាក់ និង​អ្នកស្លាប់ ៣៣​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


Read Entire Article