បើដឹងមូលហេតុនេះហើយច្បាស់ជានាំគ្នាញ៉ាំចេកមិនខាន ពិសេសប្រុសៗ

2 months ago 100

ចេកជាអាហារល្អខ្លាំងសម្រាប់សុខភាព អាច​ជា​អាហារ​ស្រីៗ​ចូល​ចិត្ត​ខ្លាំង ប៉ុន្តែ​សម្រាប់​ប្រុសៗ​គ្នាយើង ទំនងជា​ភាគ​តិច​ណាស់​ចូល​ចិត្ត​ចេក។ យ៉ាង​ណា គ្នាយើងគួរ​តែ​ដឹង​ថាចេកល្អ​ខ្លាំង​សម្រាប់​សុខភាព ពិសេស​ប្រុសៗ​តែ​ម្តង ហើយ​បើ​គ្នា​យើង​ដឹង​ហេតុ​ផល​មួយនេះ ច្បាស់ជានាំគ្នាញ៉ាំចេកមិន​ខាន។

១- បង្កើនចំណង់ផ្លូវភេទ

បើ​និយាយ​ដល់​រឿង​ផ្លូវភេទ ផ្លែចេក គឺអាចបង្កើនចំណង់ផ្លូវភេទបាន។ ដោយសារតែសារធាតុប៉ូតាស្យូម​សម្បូរក្នុងផ្លែចេក អាចជួយឲ្យរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូន បានច្រើនយ៉ាង ខណៈអ័រម៉ូននេះជាអ័រម៉ូនភេទ និងធ្វើឲ្យចំណង់ផ្លូវភេទកើនឡើងខ្លាំង​ដែរ​។ លើសពីនេះ ជាតិ Tryptophan ក្នុងផ្លែចេក ក៏បង្កើនអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រមូនបង្កើន​ផ្លូវអារម្មណ៍​ជួយឲ្យដំណើរ​ការរួមភេទ​របស់ប្រុសៗកាន់​តែ​រោល​រាល និងខ្លាំងក្លា។

ជាមួយគ្នានេះ ជាតិម៉ង់ហ្គាណែស និងម៉ាញ៉េស្យូម​មានក្នុងផ្លែចេក មានលទ្ធភាពជួយពង្រឹងសុខភាពក្រពេញប្រូស្តាត និងជួយឲ្យមុខងារសរីរាង្គបន្តពូជប្រុសៗ កាន់តែរឹងមាំល្អ។

ចេក ក៏ជាប្រភពសម្បូរទៅដោយជាតិ ប្រូមេលៀន (bromelain) និងវីតាមីន B ដែលសុទ្ធតែមាន​សមត្ថភាព​បង្កើន​កម្រិត​អ័រម៉ូន​​តេស្តូស្តេរ៉ូន និងចំណង់ផ្លូវភេទ។ សារធាតុ​ទាំង​នេះ​ជួយ​ដល់​ការរួមភេទដំណើរការទៅបានប្រសើរ និងអារម្មណ៍ស្និទ្ធ​ស្នាល។ ចេក ក៏ជាប្រភពនៃកាបូអ៊ីដ្រាត អាចជួយបង្កើនថាមពលបានយ៉ាងលឿន បង្កើនលំហូរឈាម ពិសេសទៅកាន់លិង្គ ជួយឲ្យលិង្គងាយនឹងឡើងរឹងថែមទៀតផង។

អត្ថបទពាក់ព័ន្ធ៖

ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន

២- ជួយសុខភាពបេះដូង

ជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន មានក្នុងផ្លែចេក សុទ្ធតែជួយគាំទ្រទៅដល់សុខភាពបេះដូង។ យោងតាមរដ្ឋបាលឱសថ និង​ចំណីអាហារ​នៅអាមេរិក FDA បាន​បង្ហាញ​ថា​ផ្លែចេក មានជាតិប៉ូតាស្យូមខ្ពស់ និងជាតិសូដ្យូមទាប ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យជំងឺ​សរសៃឈាម​បេះដូង ជួយ​ការពារ​បញ្ហា​សម្ពាធ​​ឈាម​បាន​យ៉ាង​ល្អ។

៣- ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ

ចេក ជាអាហារដែលពេទ្យតែងណែនាំគ្នាយើងឲ្យញ៉ាំដើម្បីព្យាបាលបញ្ហារាក។ របបអាហារ BRAT (ចេក Banana, បាយ Rice, ទឹកផ្លែប៉ោម Applesauce និង  នំបុ័ងចំណិត) ជារបបអាហារ ត្រូវគេណែនាំសម្រាប់ការគ្រប់គ្រងសារជាតិចិញ្ចឹមឲ្យបានល្អសម្រាប់ព្យាបាល​រាក ព្រោះចេកអាចជួយបំពេញជាតិអេលីត្រូលីត្រដែលបាត់បង់ ដូចជាប៉ូតាស្យូមជាដើម នៅអំឡុងពេលយើងមានអាការៈរាក ដែលនឹងធ្វើឲ្យយើងមានសុខភាពខ្សោយ។ ផ្អែកលើការសិក្សាចេញផ្សាយលើកាសែត Nutrition Bulletin ឆ្នាំ២០១៧ ចេក អាចជួយសុខភាពពោះវៀន ឲ្យ​ដំណើរការបានល្អ។

៤- សម្រួលអារម្មណ៍ពង្រឹងការចងចាំ

កម្រិតខ្ពស់នៃសារធាតុ Tryptophan ក្នុងផ្លែចេក នឹងបំប្លែងទៅជាអ័រម៉ូនសេរ៉ូតូនីន មានតួនាទីទៅរំញោចប្រព័ន្ធខួរក្បាល ជួយ​កាត់​បន្ថយ​បញ្ហា​បាក់​ទឹកចិត្ត និងពង្រឹងការចងចាំ។ អ្វីកាន់តែពិសេស វីតាមីន B6 និងជាតិម៉ាញ៉េស្យូម កាន់​តែល្អសម្រាប់​ជួយ​ឲ្យ​គេង​លក់​ស្រួល និងសម្រួលសាច់ដុំ។

៥- បន្ថយហានិភ័យជំងឺហឺត

ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Imperial College ក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស រកឃើញថា ក្មេងៗដែលញ៉ាំចេកមួយថ្ងៃ​មួយផ្លែ អាចកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺហឺតបានដល់ទៅ ៣៤%។

៦- ជួយសម្រកទម្ងន់

វត្តមាននៃរបបអាហារកាកសរសៃ ជាតិម្សៅនៅក្នុងចេក ដើរតួនាទីយ៉ាងសំខាន់​ក្នុងផែនការសម្រកទម្ងន់ ព្រោះជួយឲ្យពន្យឺតសកម្មភាព​រំលាយអាហារ ធ្វើឲ្យមានអារម្មណ៍ឆ្អែត ជួយកម្រិតជាតិស្ករក្នុងឈាមមានតុល្យភាព និងដុតចោលខ្លាញ់ឲ្យទៅជាថាមពល​បាន​ល្អ។ នេះបើតាមការបញ្ជាក់ពីកាសែត Journal of Nutrition។

៧- ជួយព្យាបាលដំបៅក្រពះ និងក្រហាយទ្រូង

ចេក អាចព្យាបាលបញ្ហាក្រហាយទ្រូងយ៉ាងមានប្រសិទ្ធភាព ព្រោះជួយធ្វើឲ្យកម្រិត pH មានលំនឹង និងបង្កើនស្រទាប់រំអិល ជួយបំបាត់ការឈឺចាប់បាន។ ជាតិកាកសរសៃក្នុងផ្លែឈើគ្រប់ប្រភេទ សុទ្ធតែអាចធ្វើចលនាបានលឿនចូលទៅ​ក្នុង​ពោះវៀន អាច​ជួយ​ការពារ​បញ្ហា​ច្រាល់​អាស៊ីដ​ក្រពះ។

ញ៉ាំចេកឲ្យបានទៀងទាត់ អាចការពារប្រឆាំងដំបៅក្រពះ ដែលបង្កឡើងដោយអាស៊ីដក្រពះបាន។ លើសពីនេះ ចេកក៏មានផ្ទុកសារធាតុប្រឆាំងបាត់តេរីក្រពះ អាចជួយក្រពះចៀសផុតពីបញ្ហាដំបៅបានទៀត​ផង។

The post បើដឹងមូលហេតុនេះហើយច្បាស់ជានាំគ្នាញ៉ាំចេកមិនខាន ពិសេសប្រុសៗ appeared first on Hello Krupet.

Read Entire Article