បែកធ្លាយវីដេអូ ! ចោរស្រីចាប់ក្មេងសិស្សសាលា នៅតាខ្មៅ ព្រឹកមិញ…(មានវីដេអូ)

1 week ago 2

ខេត្តកណ្តាល ៖ នៅមុននេះបន្តិច មានគណនីហ្វេសប៊ុកមួយ បង្ហោះវីដេអូឃ្លីប ដោយបង្ហាញពីសកម្មភាពចោរស្រីម្នាក់ ចាប់កូនប្រុសរបស់គាត់នៅមុខសាលារៀនមួយកន្លែងនៅក្នុងក្រុងតាខ្មៅ។ តែយ៉ាងណា ក្មេងប្រុសនោះ បានត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាពហើយ ។

យោងតាមគណនីហ្វេសប៊ុក Ven Phannith ដែលបានបង្ហោះវីដេអូឃ្លីបនោះ ភ្ជាប់ជាមួយសំណេរថា «នេះវីដេអូមីចោរស្រី ។ វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំទៅទិញ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ។ វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ វាជិះម៉ូតូកូនទារ ពណ៌ក្រហម មើលផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញ ហើយជូនមកដាក់នៅសាលាបឋមតាខ្មៅ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញ វាចាប់កូននៅម៉ោង9:41am 13.01.2021ជួយស៊ែរកមុខវាផង»។

ជុំវិញនឹងករណីនេះ ពលរដ្ឋចង់ឃើញកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ ក៏ដូចជាកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនសង្ស័យខាងលើ នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូឃ្លីបដូចខាងក្រោម៖

The post បែកធ្លាយវីដេអូ ! ចោរស្រីចាប់ក្មេងសិស្សសាលា នៅតាខ្មៅ ព្រឹកមិញ…(មានវីដេអូ) appeared first on Khmer Breaking News.

Read Entire Article