ប៉ះពាល់​ដល់​សុខភាព​ខ្លាំងណាស់ បើ​អ្នកមាន​ទម្លាប់​គេង​ទាំងនេះ​

2 months ago 48

​ទម្លាប់​នៃ​ការ​គេង​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​អ្នក​គេង​ខុស​របៀប វា​អាចធ្វើ​ឲ្យ​អ្នក​ឈឺ​ចុកចាប់​គ្រប់កន្លែង​។ ដូចនេះ​តើ​មាន​របៀប​គេង​បែបណា​ដែល​អ្នក​មិនគួរ​គេង​នោះ​?

​គេង​ផ្កាប់មុខ​ចុះក្រោម​

​នៅពេលដែល​អ្នក​គេង​ផ្កាប់មុខ​ចុះក្រោម វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​ឈឺ​កញ្ចឹងក និង​ខ្នង​បាន ដោយសារតែ​ពេលដែល​អ្នក​គេង​បែបនេះ ក​អ្នក​តែងតែ​បែរមក​ឆ្វេង ឬ​ស្តាំ ហើយ​ឆ្អឹងខ្នង​អ្នក​ក៏​គ្មានអ្វី​ទប់​ដែរ ដូចនេះ​អាការ​ឈឺ​កញ្ចឹងក និង​ខ្នង​នឹង​កើតឡើង​យ៉ាង​ងាយ​។​

​គេង​ដាក់​ដៃ​ឡើងលើ​

​នៅពេលដែល​អ្នក​គេង​លើកដៃ​ឡើងលើ វា​នឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ស្មា​ខ្លាំងណាស់ ដោយសារតែ​អ្នក​គេង​មិនដឹង​ខ្លួន ហើយ​ដាក់​ក្នុង​រយៈពេល​យូរ​។​

​ដាក់​ដៃ​មក​មួយ​ចំហៀង​

​នោ​ពេលដែល​អ្នក​គេង​មួយ​ចំហៀង​ខ្លួន​ដោយ​បែរ​ទៅខាង​ឆ្វេង ហើយ​ដៃ​ទាំងសងខាង​ដាក់​ទៅខាង​ឆ្វេង​ទាំងអស់​ទៀត នោះ​វា​នឹង​អាចធ្វើ​ឲ្យ​ដៃ​របស់​អ្នក​ឈឺ និង​ស្ពឹក​។ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​សួត និង​ក្រពះ​របស់​អ្នក​ដែរ​។ ជាងនេះទៅទៀត​វា​នឹង​បង្អាក់​មិន​ឲ្យ​ឈាម​ដើរ​បាន​ស្រួល​ឡើយ​។​

​គេង​ដូច​ទារក​

​នៅពេលដែល​អ្នក​គេង​បែបនេះ ក និង​ឆ្អឹងខ្នង​អ្នក​គឺ​គ្មានអ្វី​សម្រាប់​ទប់​ឡើយ ដូចនេះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អាការ​ឈឺ​យ៉ាង​ងាយ ម្យ៉ាងទៀត​វា​ក៏​អាច​បង្អាក់​ដល់​ការដកដង្ហើម​របស់​អ្នក​ដូចគ្នា​ដែរ​៕

​អត្ថបទ​៖ Health.com.kh

Read Entire Article