ប៊ូ​យ៉ុង ប្រកាស​ចាប់ផ្តើម​លក់គ​ម្រោ​ង បុរី​ប៊ូ​យ៉ុង​សែន​សុខ ក្នុង​ខណ្ឌ​សែន​សុខ​

2 months ago 21

​ភ្នំពេញ​៖ បុរី ប៊ូ​យ៉ុង សែន​សុខ វិនិយោគ​ដោយ ក្រុមហ៊ុន ប៊ូ​យ៉ុង ខ្មែរ II ខូ អិ​ល​ធី​ឌី គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​បង្កើតឡើង ក្នុង​ឆ្នាំ​2007 នឹង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប នៃ​ប្រទេស​កូរ៉េ ដោយមាន​លោក​បណ្ឌិត LEE JOONG KEUN ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បានប្រកាស​បើក​លក់​គម្រោង​លំនៅឋាន​របស់ខ្លួន​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​នេះ​។

​ទឹកប្រាក់​វិនិយោគ​ទៅលើ​គម្រោង​លំនៅឋាន​នេះ​មាន​រហូត​ជាង ៩៥​លាន​ដុល្លារ​។ គម្រោង​នេះ​មាន​លំនៅឋាន​សរុប​ចំនួន 716​ផ្ទះ ហើយ​បើតាម​ផែនការ គម្រោង​នេះ​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​២០​ខែ​បន្ទាប់ ក្រោយពី​ការប្រកាស​លក់​ផ្លូវការ​។

​ក្រុមហ៊ុន ប៊ូ​យ៉ុង ខ្មែរ II ខូ អិ​ល​ធី​ឌី​គឺជា ក្រុមហ៊ុន​ទី​១ ដែល​បាន​ផ្គត់ផ្គង់​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។ បុរី ប៊ូ​យ៉ុង សែន​សុខ ចាប់ផ្តើម​លក់​គម្រោង​បុរី នា​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ដែលមាន​លំនៅឋាន​សរុប​ចំនួន 716​ផ្ទះ រួមមាន​ផ្ទះ​ប្រភេទ​សប​ហៅ​ស៍ ផ្ទះល្វែង ផ្ទះ​លីង វីឡា​ភ្លោះ វីឡា​ឃ្វី​ន វីឡា​ឃី​ង ដែល​បាន​សាងសង់​លើ​ផ្ទែ​ដី 110,000​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក CHOI JUN YOUNG នាយក​បុរី​ប៊ូ​យ៉ុង សែន​សុខ បាន​មានប្រសាសន៍ថា បុរី​ប៊ូ​យ៉ុង សែន​សុខ គឺជា​គម្រោង​ដំបូង​ដែល​ចាប់ផ្តើម​លក់​ផ្ទះ​នៅ​កម្ពុជា ហើយ​រំពឹងថា​នឹង​នាំមក​នូវ​ការកែលំអ​គុណភាព​នៅក្នុង​ទីផ្សារ លំនៅឋាន​នៅ​កម្ពុជា​។​

​លោក JUN YOUNG​បន្តថា​៖«​ដោយនៅ​ដាច់ដោយឡែក​ពី​គេ គម្រោង​បុរី​ប៊ូ​យ៉ុង​សែន​សុខ​មាន​ទីតាំង​ជិត​នឹង​តំបន់​សក្តានុពល ដោយ​ចំណាយពេល​ធ្វើដំណើរ​ត្រឹមតែ​5​នាទី​ពី អ៊ី​អន​2 ផ្សារ​ទំនើប​ម៉ាក្រូ និង​ផ្សារ​ទំនើប​គ្លូ​ប៊​ល​ហៅ​ស៍​។ ក្រៅពីនោះ គម្រោង​បុរី​ប៊ូ​យ៉ុង​សែន​សុខ​ក៏​នៅ​ជិត​សាលា​អន្តរជាតិ​មួយចំនួន ក៏ដូចជា​ក្លឹប​វាយ​កូន​ហ្គោល​ផងដែរ​។​»

​លោក​បន្តថា បុរី ប៊ូ​យ៉ុង សែន​សុខ មិន​ត្រឹមតែ​ទាក់ទាញ ចំណាប់អារម្មណ៍​វិនិយោគិន​មួយចំនួន​ទេ ថែមទាំង​ទាក់ទាញ​ចំណាប់អារម្មណ៍ អតិថិជន​ដែលមាន​បំណង​រស់នៅ​ពិតប្រាកដ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ធំ​បំផុត​ក្នុងប្រទេស​កូរ៉េ​។ ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប បាន​សាងសង់ និង​ផ្គត់ផ្គង់​លំនៅដ្ឋាន ចំនួន​280,000​ផ្ទះ រួចមក​ហើយដោយ​គិត​ចាប់តាំងពី​ឆ្នាំ​1983 ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​សាងសង់​លំនៅដ្ឋាន​ទំនើបៗ​ទាំងនេះ ក្រុមហ៊ុន​បាន​ប្តេជ្ញា​សាងសង់ ផ្គត់ផ្គង់ លំនៅឋាន​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​បាន​អនុលោម​តាមច្បាប់​សំណង់​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ សម្រាប់​ព័​ត៍​មាន​លម្អិត​សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ : 023-975-500៕
​ដោយ​៖CEN


Read Entire Article