ប្រទះឃើញ​សាកសព​បុរស​វ័យ​អាយុ​៦៩​ឆ្នាំ​ម្នាក់ ដេកស្លាប់​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី

5 months ago 25

​រាជធានី​ភ្នំពេញ​៖ សាកសព​បុរស​ចំណាស់​ម្នាក់ បាន​ដេកស្លាប់​ក្នុង​វត្ត ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​នៅលើ​ទ្បៅ​តឿ​ជា​ន់ទី​១ ភូមិ​ទា​២​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​នឹង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៥C ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ដេកស្លាប់​មានឈ្មោះ​គឹម ប៊ុ​ក​កែវ អាយុ​៦៩​ឆ្នាំ មុខរបរ​ស្នាក់​នៅក្នុង​វត្ត​កើតហេតុ ដោយ​ស្នាក់នៅ​តែម្នាក់ឯង និង​មាន​បងប្អូន​នៅឯ​ខេត្ត​ឆ្ងាយ​។​

​ប្រភព​ដ​ដែរ​បន្តទៀតថា ជនរងគ្រោះ​ដែល​បាន​ដេកស្លាប់​គឺមាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ ព្រមទាំង​មាន​ជំងឺសរសៃប្រសាទ​ទៀតផង ចំពោះ​ការស្លាប់​នេះ សម្ថ​ត​កិច្ច​ពុំទាន់​ដាក់​ការសន្និដ្ឋាន​នៅឡើយ ដោយ​រង់ចាំ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​ត្រួតពិនិត្យ ៕​ដោយ​៖​ផាន់​ណា +​មី​ដា​

Read Entire Article