ប្រពន្ធកាន់តែកាច ប្ដីរឹតតែខូច ប្រពន្ធកាន់តែស្លូត ប្ដីរឹតតែធ្វើបាប

2 weeks ago 7

ពេលខ្លះ មិនមានឱ្យតែប្រពន្ធកាច ឆ្នាស់ សុទ្ធតែប្ដីខ្លាចនោះឡើយ ហើយក៏មិនមែនឱ្យតែប្រពន្ធស្លូតបូត សុទ្ធតែប្ដីអាណិតស្រឡាញ់នោះទេ។ ផ្ទុយទៅវិញ បើប្រពន្ធកាន់តែកាច ឆ្នាស់ តឹងតែង រករឿង ឡូឡា ប្ដីក៏កាន់តែខូចខិល លួចលាក់ ដើរលេង ហើយបើប្រពន្ធកាន់តែស្លូតបូត មិនចេះមាត់ក មិនចេះរករឿង ប្ដីកាន់តែធ្វើបាបចិត្ត កាន់តែគាបសង្កត់ផ្លូវចិត្ត គ្រប់គ្រង បញ្ជាលិច បញ្ជាកើត ទុកប្រពន្ធដូចស្រីបម្រើមិនខាន។

ចុះបើសួរថា ធ្វើបែបណាទើបអាចគ្រប់គ្រងប្ដីបាន ធ្វើឱ្យប្ដីខ្លាចគឺមិនអាចទេ មនុស្សប្រុសមិនចូលចិត្តឱ្យខ្លួនក្រោមអំណាចប្រពន្ធ មិនចង់ឱ្យខ្លួនមានឈ្មោះថា ខ្លាចប្រពន្ធនោះឡើយ ព្រោះកិត្តិយស មុខមាត់គេសំខាន់ជាង គេគ្មានថ្ងៃព្រមឱ្យអ្នកជាប្រពន្ធគ្រប់គ្រង ឬបញ្ជាគេមុខក្រោយនោះទេ។

79673824_167641697963014_4733729077511323648_n

ប៉ុន្តែជាក់ស្ដែងណាស់ ប្ដីប្រពន្ធគ្មានអ្នកណាខ្លាំងជាងអ្នកណា ក៏គ្មានអ្នកណាអន់ជាងអ្នកណាដែរ នោះគឺ ៖

– ប្ដីមិនខ្លាចប្រពន្ធទេ តែគេគោរព និងឱ្យតម្លៃប្រពន្ធ …។
– ប្ដីមិនហ៊ានគាបសង្កត់ ឬធ្វើបាបប្រពន្ធទេ ព្រោះភាពស្ងៀមស្ងាត់ មិនចេះរករឿងឈ្លោះ មិនចេះឡូឡា ជាភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់ប្រពន្ធដែលធ្វើឱ្យប្ដីមួយចំនួនកោតក្រែងចិត្ត …។
– ប្ដីមិនហ៊ានគាប់ បញ្ជា ឬទុកប្រពន្ធដូចអ្នកបម្រើទេ ព្រោះនាងមិនបានដេកស៊ី ពឹងផ្អែកឱ្យអ្នកជាប្ដីរកស៊ីចិញ្ចឹមនាងនោះឡើយ … ។
– ប្ដីមិនហ៊ាននិយាយដើមប្រពន្ធ ឬរអ៊ូពីរឿងប្រពន្ធទៅប្រាប់អ្នកក្រៅថាប្រពន្ធមិនល្អនោះទេ ព្រោះការងាររៀបចំទុកដាក់ ផ្ទះសម្បែង និងមើលកូន គឺនាងធ្វើរាល់ថ្ងៃ មិនដែលរអ៊ូដាក់ប្ដីដូចគ្នា … ។
– ប្ដីមិនអាចបិទសិទ្ធសេរីភាព ឬឃុំគ្រងប្រពន្ធបានទេ ព្រោះនាងក៏មិនដែលហាមប្រាម ឬបិទសិទ្ធប្ដីមិនឱ្យចេញក្រៅ ផឹកស៊ី ជួបជុំជាមួយមិត្តភក្តិដែរ (តែសំខាន់ នាងនិយាយតែប៉ុន្មានម៉ាត់ប៉ុនណាគឺ មនុស្សកញ្ចាស់ក្បាលហើយ ធ្វើអីគប្បីចេះគិត ចេះខ្មាស និងចេះឱ្យតម្លៃខ្លួនឯង)។

80106582_167641937962990_6855025790216568832_n

– ប្ដីមិនអាចប្រចណ្ឌ ហួងហែង ឈ្លោះជាមួយប្រពន្ធនឹងមុខគេ ឬហាមមិនឱ្យនាង ឈប់ទាក់ទងអ្នកណា ព្រោះនាងមិនដែលធ្វើខ្លួនផ្ដេសផ្ដាសក្នុងទំនាក់ទំនងណាមួយ គឺនាងស្មោះត្រង់ និងប្រាប់ប្ដីឱ្យដឹងគ្រប់រឿង មិនដែលពុតត្បុត ឬលាក់បាំងនោះឡើយ…។
– ប្ដីមិនអាចសើរើអតីតកាល ដើម្បីយកមករករឿងឈ្លោះជាមួយនាងបានទេ ព្រោះនាងក៏មិនដែលប្រកាន់នូវអតីតកាលរបស់ប្ដី មិនចងចិត្តគុំចំពោះបច្ចុប្បន្ន នូវកំហុសឆ្គងរបស់ប្ដីដូចគ្នា…។
– ចុងក្រោយ ប្ដីមិនអាចវាយ ទាត់ធាក់ កាប់ចាក់ ទះកំផ្លៀងប្រពន្ធបានឡើយ ព្រោះប្រពន្ធមិនមែនបាវសាក ក៏មិនមែនសម្ងំឱ្យប្ដីធ្វើបាបតាមចិត្តដែរ នាងក៏អាចវាយបក សំពងក្បាលប្ដីវិញបានដូចគ្នា (ចុងក្រោយគ្រាន់ជាឃ្លាលេងសើចប៉ុណ្ណោះ) … ។

មនុស្សស្រីមិនសូវចេះរអ៊ូ មាត់ក ទើបប្ដីគោរព ក្រែងចិត្ត ប្រពន្ធមិនចេះចងគំនុំគុំខឹង និងតែងតែអធ្យាស្រ័យ យល់ពីជិវិតប្ដីប្រពន្ធ ទើបធ្វើឱ្យប្ដី ស្រឡាញ់អាណិត ដកចិត្តមិនរួច៕

79863191_167641881296329_2882255765257584640_n

80390513_167641744629676_2122453884268969984_n

80612355_167641837963000_2343631385614352384_n

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

The post ប្រពន្ធកាន់តែកាច ប្ដីរឹតតែខូច ប្រពន្ធកាន់តែស្លូត ប្ដីរឹតតែធ្វើបាប appeared first on Knongsrok.

Read Entire Article