ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

2 months ago 89

គ្រាប់​ក្រួស​ថ្ពក់​ជាប់​នៅ​បង្ហួរ​នោម គឺ​ជា​ការ​រមៀល​ធ្លាក់​ចុះ​នៃ​គ្រាប់ក្រួស​ដែល​កកើត​នៅ​ក្នុង​តម្រង​នោម ឬ​ប្លោក​នោម ហើយ​នៅ​ពេល​អ្នក​ជំងឺ​បត់​ជើង​តូច​ គ្រាប់​ក្រួសនោះ ធ្លាក់​មក​ថ្ពក់​ជាប់​នឹង​បង្ហួរ​នោម ដែល​ជា​ផល​វិបាក​មិន​អាច​ឲ្យ​ទឹក​នោម​ធ្លាក់​ចេញ​មក​ក្រៅ​បាន។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

បញ្ហា​គ្រាប់​ក្រួស​ថ្ពក់​ជាប់​នៅ​បង្ហួរ​នោម ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្ទះ​នោម​ស្រួច​ស្រាវ ហើយ​ជំងឺ​នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​បុរស ពិសេស​បុរស​ពេញវ័យ ក្នុង​ករណី​តិចតួច​ក៏​មាន​កើត​លើ​ស្ត្រី​ផង​ដែរ។ ប្រសិន​បើ កើត​មាន​បញ្ហា​នេះ អ្នក​ជំងឺ​ក៏​អាច​ប្រឈម​នឹង​ផល​វិបាក​ដូច​ជំងឺ​ផ្សេងៗ ហើយ​អ្នក​ជំងឺ​អាច​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ចាប់​អារម្មណ៍​មាន៖

ផល​វិបាក

– បង្ក​រោគ​ធ្ងន់ធ្ងរ​តាម​ប្លោក​នោម បង្ហួរ​នោម
– រលាក​ប្លោក​នោម បង្ហួរ​នោម​រ៉ាំ​រ៉ៃ
– បង្ហួរ​នោម​រួម​តូច
– បង្ហួរ​នោម​ស្ទះ​ជិត​ឈឹង។

រោគសញ្ញា

– ឡេះឡះ
-​ ពិបាក​ទ្រាំ
– ចុក​ពោះ​លើ​ថ្ងាស់
– ពិបាក​នោម
– នោម​ក្រហល់​ក្រហាយ
– នោម​តិច​មិន​ចង់​ចេញ
– ជួន​ក្ដៅ​ខ្លួន ទឹក​នោម​ល្អក់។ល។

មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា គ្នា​យើង​ណា​ដែល​មាន​បញ្ហា​នោម​មិន​ចេញ ទាស់​នោម​ស្រួច​ស្រាវ គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​វិភាគ​រោគ​វិនិច្ឆ័យ​ច្បាស់​ពី​ជំងឺ។

The post ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម appeared first on Hello Krupet.

Read Entire Article