ផលិតផលក្នុងស្រុកសរុប របស់សហរដ្ឋអាមេរិកធ្លាក់ចុះនៅកំរិតទាបបំផុត

1 week ago 6

នៅត្រីមាសទី ២ នៃឆ្នាំនេះសេដ្ឋកិច្ចសហរដ្ឋអាមេរិក រងការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការរក្សាទុកទិន្នន័យបានចាប់ផ្តើមក្នុងឆ្នាំ ១៩៤៧ មក។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ចន្លោះពីខែមេសានិងខែមិថុនា ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៣២.៩ ភាគរយ។ ចំណែកការប្រើប្រាស់ ផ្ទាល់ខ្លួនដែលមានប្រហែល ៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ៣៤.៦ ភាគរយ។

ដោយឡែកការវិនិយោគអាជីវកម្មបានធ្លាក់ចុះ ២៧ ភាគរយ ខណៈដែលការនាំចេញ ធ្លាក់ចុះ ៦៤.១ ភាគរយ។ ការធ្លាក់ចុះនេះបានកើតឡើងនៅពេលដែលជំងឺរាតត្បាត បានឆ្លងរាលដាលយ៉ាងខ្លាំងពាសពេញប្រទេស និងភាគច្រើនដោយសារតែការបិទ អាជីវកម្មបណ្តោះអាសន្ន និងបទបញ្ជាលើកន្លែងស្នាក់នៅ។

ទន្ទឹមនឹងនេះ អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកនៅតែខ្ពស់ជាង ១០ ភាគរយ ហើយទីផ្សារកំពុងយកចិត្តទុកដាក់ថាតើរដ្ឋបាលលោកដូណាល់ត្រាំ នឹងមានវិធានការ សេដ្ឋកិច្ច បន្ថែមទៀតឬយ៉ាងណា។

The post ផលិតផលក្នុងស្រុកសរុប របស់សហរដ្ឋអាមេរិកធ្លាក់ចុះនៅកំរិតទាបបំផុត appeared first on Khmer Breaking News.

Read Entire Article