ផ្លែឈើ​ទាំងនេះ ជួយ​ដល់​ការ​លូត​កម្ពស់​កូន​របស់​អ្នក​

2 months ago 34

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អាចធ្វើ​ឲ្យ​កូន​លូត​កម្ពស់​ខ្ពស់​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​ដែល​ចង់​ឲ្យ​កូន​ខ្ពស់ គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ស្រការ​នាគ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន​ច្រើន ដោយ​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​កូន​ងាយ​លូត​ខ្លាំងណាស់​។ ដូចនេះ កូន​នឹងមាន​កម្ពស់​ដែល​ខ្ពស់​ស្អាត​ខ្លាំង​។​

​ផ្លែ​សារី ក៏មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កូន​លូតលាស់​បាន​ខ្លាំង​ដែរ​។ ដូចនេះ ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​មាន​កម្ពស់​ខ្ពស់ មិន​ទាប ផ្លែ​សាលី​នេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ ទើប​កូន​មិន​ទាប​ខ្លាំង​។​

​ផ្លែ​ប៉ោម ជា​ផ្លែឈើ​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​ខ្ពស់ ព្រមទាំង​វីតាមីន​ផងដែរ​។ ក្រោយ​ពេលដែល​កូន​បរិភោគ នឹង​អាចជួយ​ការពារ​កូន​ពី​ជំងឺ​នានា​។ ជាពិសេស រាងកាយ​កូន​ក៏​អាច​លូតលាស់​បាន​លឿន ហើយ​ឆ្អឹង​ក៏​អាច​លូតលាស់​បានល្អ​ដែរ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ដែល​ល្អ ព្រមទាំង​មាន​ឆ្អឹង​ដែល​រឹងមាំ​ផងដែរ​៕

​ប្រភព​៖ health.com.kh​

Read Entire Article